២​ថ្ងៃ​ នគរបាល​ប៉ុស្តិ៍សង្កាត់​ប៉ោយ​ប៉ែ​ត​ក្របួច​ជនសង្ស័យ​២នាក់​ក្នុង​ករណី​ផ្សេង​គ្នា

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​ក្នុង​ករណី​2​ផ្សេង​គ្នា​ ឆក់​ទូរស័ព្ទ ​និង​កាន់កាប់​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​​​បង្ក្រាប​ចាប់​បាន​ក្នុង​រយៈ​ពេល​2​ថ្ងៃ​ កាលពី​រសៀល​ថ្ងៃ​ទី​17 និង​ព្រឹក​ថ្ងៃ​ទី​18 ធ្នូ​ ២០១៥ នៅ​ភូមិ​អូរ​ជ្រៅ​ និង​ភូមិ​ក្បាលស្ពាន​01​ សង្កាត់​ប៉ោយ​ប៉ែ​ត​។

​ជនសង្ស័យ​ឈ្មោះ​សេង ​ស្រស់ ​ភេទ​ប្រុស ​អាយុ​29​ឆ្នាំ ​ស្នាក់​នៅ​មិន​ពិតប្រាកដ​ មក​ពី​ភូមិ​តំណាក់​ស្វាយ ​ឃុំ​ល្វេ ​ស្រុក​កោះសូទិន ​ខេត្តកំពង់ចាម​។ ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ស​ថ្លា​(​ខេ​ទឹកកក​)01 កូន​ថង់​តូច​។

ដោយឡែក​ករណី​ឆក់​ទូរស័ព្ទ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​18​ ធ្នូ​ដូច​គ្នា​ នៅ​ភូមិ​ក្បាលស្ពាន​01 សង្កាត់​ប៉ោយ​ប៉ែ​ត​ ដោយ​ជនសង្ស័យ​ឈ្មោះ​ជា ​ដា​ ហៅ​សំណាង​ ភេទ​ប្រុស​ អាយុ​18​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បណ្តោះអាសន្ន​ក្នុងភូមិ​កើតហេតុ​។

សមត្ថកិច្ច​ប្រាប់​ថា​ ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​2​គ្រឿង​ គឺ​ម៉ាក​សាំ​សុង​ និង​ណូ​គា​របស់​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម ​មក​រា ​ភេទ​ប្រុស ​អាយុ​29​ឆ្នាំ​ រស់នៅ​ភូមិ​មិត្តភាព ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​។

លោក​អ៊ុំ​ សុផល ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​ ទូរស័ព្ទ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ដោយ​ឡែក​ជនសង្ស័យ​ទាំង​2​លោក​នឹង​ឲ្យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕ ​