ពត៍​មាន​ក្លែងក្លាយ​ដែលថា​លោក ប៉រ ស្លាប់

​លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង អ្នកបម្រើ​ក្លែងក្លាយ​ចៅហ្វាយ​លង់​ចិត្ត (Nang Sao Thong Sroi) ដោយសារ​ឆ្លង​ជំងឺគ្រុនឈាម​កម្រិតធ្ងន់​ធ្ង​រ   ដែល​ត្រូវបាន​កាត់​ជើង​ខាងឆ្វេង​ពីលើ ក ជើង ដើម្បី​រក្សា​ជីវិត​របស់លោក កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥​។​

ពត៍​មាន​ក្លែងក្លាយ​ដែលថា​លោក ប៉រ ស្លាប់

​កាលពី​ថ្ងៃទី ៧ ខែធ្នូ លោក ប៉រ អាចនិយាយបាន​មួយ​ម៉ាត់​មួយ​ម៉ាត់ និង​អាច​ដកដង្ហើម​ដោយ​ខ្លួនឯងបាន​។ មកទល់ពេលនេះ លោក ប៉រ នៅតែ​សម្រាក​ព្យាបាល​នៅ​បន្ទប់​អាយ​ស៊ី​យូ និង អាច​កម្រើកខ្លួន​បាន​តិចៗ​ដោយរ​កិល​ខ្នង ហើយ​ការនិយាយស្តី​ឱ្យស្តាប់​បាន​គ្រាន់បើ ត្រូវ​រងចាំ ៣ ទៅ ៤ ថ្ងៃ​ទៀត​។ ខាង​មន្ទីរពេទ្យ​បាន​ប្រាប់ថា រងចាំ​ឱ្យ​ជំងឺ​លោក ប៉រ មាន​សភាព​រឹងមាំ ទើប​ប្រាប់​ពី​ស្ថានភាព​គ្រប់យ៉ាង​ឱ្យ​លោក​បានដឹង និង ពិភាក្សា​ពី​ការព្យាបាល​បន្ត​។​

ពត៍​មាន​ក្លែងក្លាយ​ដែលថា​លោក ប៉រ ស្លាប់

​ដោយឡែក​នៅពេល​ថ្មីៗ​នេះ មាន​សារ​ពត៍​មានបាន​សរសេរថា​លោក ប៉រ បានទទួល​មរ​ណះ​ភាព ប៉ុន្តែ​យើង​សូមបញ្ជាក់ថា លោក ប៉រ មិនមាន​រឿង​អ្វី​កើតឡើង​ទេ គឺមាន​សភាព​ជាធម្មតា​។ សូម​មិត្ត​អ្នកអាន​ទាំងអស់ កុំ​ជឿ​នូវ​ពត៍​មាន​ទាំងនោះ ប្រសិនបើ​មាន​ពត៍​មាន​ជាក់លាក់​ណាមួយ ប្រជាប្រិយ​នឹង​នាំមក​ផ្សព្វផ្សាយ​ជូន​ដល់​មិត្ត​អ្នកអាន​ទាំងអស់គ្នា​៕
ពត៍​មាន​ក្លែងក្លាយ​ដែលថា​លោក ប៉រ ស្លាប់