នគរបាល​ឃាត់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​នៅក្នុង​វត្ត​សរសរ​១០០

ក្រចេះ: កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ នគរបាល​ស្រុក​សំបូរ បានធ្វើការ​ឃាត់ខ្លួន​មនុស្សប្រុស​ស្រី​ចំនួន​២​នាក់ នៅក្នុង​បរិវេណ​វត្ត​សរសរ​១០០ ជាក់ស្តែង​បន្ទប់​ពី​គេ​ធ្វើការចែកចាយ​ថ្នាំញៀន ។​

នគរបាល​ឃាត់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​នៅក្នុង​វត្ត​សរសរ​១០០

​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​ឈ្មោះ ឆុន នីតា ភេទ​ស្រី​អាយុ​២០​ឆ្នាំ រ​និង​ជន​ម្នាក់ទៀត​ឈ្មោះ រស់ តឹ​ម អាយុ​២១​ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុង​ស្រុក​សំបូរ ដូចគ្នា​។​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​បានដកហូត នូវ​ថ្នាំញៀន​មួយចំនួន​។​

នគរបាល​ឃាត់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​នៅក្នុង​វត្ត​សរសរ​១០០

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាលស្រុក សំបូរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ខេត្ត​ចាត់ការ​​តាមច្បាប់​៕R