អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​បូជា​ប្រទីប និង​រាប់បាត្រ​ព្រះសង្ឃ ៣០០០​អង្គ មុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​១៩​ធ្នូ​

​សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​ថា នឹងធ្វើ​ការបិទផ្លូវ​បណ្តោះអាសន្ន ផ្អាក​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​រយៈ ពេល​មួយថ្ងៃ​គឺ​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៥ ដើម្បី​ផ្តល់​ទីតាំង​រៀបចំ​ពិធី​បូជា​ប្រទីប​និង​រាប់បាត្រ ព្រះសង្ឃ​ចំនួន​៣០០០​អង្គ​។​
​    ​
​ក្នុង​សេចក្តីជូនដំណឹង​នោះ បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា មាន កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន​ជាតិ​និង​អន្តរជាតិ សមាគម ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​អាជីវកម្ម ព្រមទាំង​សា​ធា រណ​ជន​ទាំងអស់ មេត្តា​ជ្រាបថា ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេស ចរណ៍ លើកស្ទួយ​ព្រះពុទ្ធសាសនា និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ទស្សនា ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​រមណី​ដ្ឋា​ន​អង្គរ​កាន់តែ​ច្រើនឡើង​ថែមទៀត អគ្គ​នា យក​ដ្ឋា​ន​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា ផ្តល់​ទីតាំង​រៀបចំ​ពិធី​បូជា​ប្រទីប​នៅមុខ​ប្រាសាទអង្គរវត្ត​និង​រាប់បាត្រ​ព្រះសង្ឃ​៣០០០ អង្គ នី​លើ​ទីធ្លា​ព្រះ​លានជល់ដំរី​។​
​    ​
​ដោយសារតែ​មានកម្ម​វិធី​យ៉ាង​ដូច្នេះ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កំណត់ថា ទី​១, ធ្វើ ការផ្អាក​ចរាចរណ៍​មួយរយៈ លើ​បណ្តោយ​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ត្រង់​កែង​ផ្លូវ​ស្នងការ នគរបាល​ការពារ​បេតិកភណ្ឌ និង​កែង​ផ្លូវ​កន្លែង​ឆែក​សំបុត្រ​មកពី​ព្រលានយន្តហោះ​នៅ  ថ្ងៃទី​១៩​ធ្នូ​ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃត្រង់ រហូតដល់​ម៉ោង​១៨​និង​៣០​នាទី ល្ងាច និង​ទី​២, ធ្វើ​ចរាចរណ៍​ឯកទិស ចាប់ពី​ក្លោងទ្វារ​ទន្លេ​អុំ​នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដោយ​យានជំនិះ​អាច​ចេញ​តាម​ក្លោងទ្វារ​ជ័យ​ដី ឆ្នាំង​ឬ​ក្លោងទ្វារ​តាកែវ​៕