នគរបាល​កំពុង​ស្រាវជ្រាវ​កំណត់ មុខសញ្ញា​ជនសង្ស័យ​វាយកម្ទេច​ទូ និង​ហិប​លុយ​សន្សំ របស់​សិស្សសាលា​រកា​ធំ​

ក្រចេះ: នគរបាល​ស្រុក​ព្រែក​ប្រសព្វ នៅពេលនេះ​បាន​កំពុងតែ​ស្រាវជ្រាវ​ស្វែ​ករក​ជនដៃដល់ដែល​បានធ្វើ​សកម្មភាព វាយកម្ទេច សោ​ទូ​លួច​យក​ហិប​​លុយ​សន្សំ របស់​សិស្ស​ក្នុង​សាលារៀនរ​ការ​ធំ​។​

​លោក​វរសេនីយ៍ត្រី ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹង​នៅថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​ថា នៅ​និង​កន្លែងកើតហេតុ​ក្នុង​បន្ទប់​ទី​ចាត់​ការ​របស់​សាលាបឋមសិក្សារ​ការ​ធំ ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ក្រៅពី​បានធ្វើ​សកម្មភាព​វាយកម្ទេចសោ និង​កញ្ចក់​ទូ​ដាក់​ឯកសារ​លួច យក​ហិប​លុយ​ជនដៃដល់​​មិនបាន​បន្សល់ទុក វត្ថុតាង​អ្វីមួយ​នៅ​និង​កន្លែងកើតហេតុ​នោះទេ ។

តែយ៉ាងណាក៏ដោយនគរបាល ក៏បាន​ស្រាវជ្រាវ​និង​កំណត់​បាន​មុខសញ្ញា​ខ្លះ​ហើយ​ដែរ​។​

​លោក​វរសេនីយ៍ត្រី បាន​បន្តថា គេ​មិនបាន​ដឹងថា លុយ​ក្នុង​ហិប​ដែល​ចោរលួច​យកទៅនោះ មាន​ចំនួន​ប៉ុន្មាន​នោះទេ ។ ដោយ​គ្រាន់តែ​ដឹងថា​ហិប​នេះ ជា​ហិបសម្រាប់​ដាក់​លុយ​សន្សំ របស់​សិស្ស​ក្នុង​សាលាបឋមសិក្សា និង​ត្រូវបាន​យកទៅរក្សាទុក​យ៉ាង​ត្រឹមត្រូវ ដោយ មាន​ចាក់សោ​ទុក​ក្នុង​ទូ​ដាក់​ឯកសារ ។​

​បើតាម​ការសន្និដ្ឋានរ​បស់​នគរបាល ជនដៃដល់​អាច​លួច​ចូលមក​ធ្វើ​សកម្មភាពវាយកម្ទេច​សោ​និង​កញ្ចក់​ទូ​ឯកសារ លួច​យក​ហិប​លុយ នៅពេល​យប់ហើយ​​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ទើប​មានការ​ផ្ញា​ក់​ផ្អើល​ក្រោយពី​មានការ​ប្រទះឃើញមាន​កញ្ចក់​ទូ​ត្រូវ​វាយ​បំបែក ចំណែកឯ​សោ​ទូ​ក៏​ត្រូវបាន​វាយ កម្ទេចដែរនោះ ។​ក្រោយ​​ពី​មានការ​ផ្ញា​ក់​ផ្អើល​កម្លាំង​នគរបាល បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ស្រាវជ្រាវ​ឈានទៅ​កំណត់​លើ​មុខសញ្ញា បាន​ខ្លះ​ហើយ​ដែរ ៕R