ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​នាក់

​សៀមរាប: ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សាទុក​នឹង​ចាត់ចែង​អោយប្រើ​ប្រាស់​ដោយ​ខុស ច្បាប់​នៅ​សារធាតុ​ញៀន ចំនួន ៥​នាក់ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំងនឹង​ការជួញដូរ​គ្រឿងញៀន ខេត្តសៀមរាប សហការ​ជាមួយ​ការិយាល័យ​អន្តរាគមន៍ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បញ្ជូនទៅ​តុលាការ​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សៀម រាន​បានបញ្ជាក់​អោយដឹងថា ជនសង្ស័យ​ម្នាក់​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​និង​៤​នាក់ ទៀត​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៦​ខែធ្នូ ស្ថិតនៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ការឃាត់ខ្លួន នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង គ្រឿងញៀន​និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត ដើ​ម្បូ ជា​វត្ថុតាង​បញ្ជូនទៅ​តុលាការ​។​
​    ​
​លោក អ៊ុំ សា​អាត បាន​បញ្ជាក់ថា ជនសង្ស័យ​ទី​១​មានឈ្មោះ ឡយ  ឡូយ ភេទ ប្រុស អាយុ​២០​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​អុំទូក​អាយ​កូរ៉េ​មួយ​នៅ​សង្កាត់​ចុង​ឃ្នៀ​ស  ដែលមាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ទី​២,​មាន ឈ្មោះ គង់ និមល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ទី​៣, មានឈ្មោះ ជា សេង​ឃាំង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​រៀន ថ្នាក់​ទី​១០​សេ វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ទី​៤,​ឈ្មោះ ម៉ៅ រតនា ហៅ ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ចុងភៅ នៅ​ភោជនីយដ្ឋាន​ទន្លេសាប មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទី​៥.​ឈ្មោះ ហឿន មករា ហៅ មាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​ដោយឡែក វត្ថុតាង​ដែល​ដកហូត​បាន រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ៣​កញ្ចប់​តូច​, ថ្លង់​ប្លា​ស្ទិ​ច​ពណ៌​ថ្លា កិប​មាត់​មួយចំនួន​, ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង និង ម៉ូតូ​ចំនួន​០៣​គ្រឿង​។ ជនសង្ស័យ​ទាំង​៥​នាក់ ព្រមទាំង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​នាក់

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​នាក់

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​នាក់

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​នាក់