មន្ត្រី​៖ សេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច ធ្វើឡើង ដើម្បី​ឆ្លើយតប​តម្រូវការ​ចាំបាច់ និង​បន្ទាន់

​សៀមរាប: ពិធី​បើក​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់ ថ្នាក់ក្រោម​ជាតិ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ឆេង សារឿន រដ្ឋលេខាធិការ និង​ជា​តំណាង​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទី​រួម​ខេត្តសៀមរាប​។​

​លោក ឆេង សារឿន បាន​លើក​បង្ហាញថា សេចក្តីព្រាងច្បាប់​អធិការកិច្ច​នេះ ធ្វើឡើង​ដោយមាន​តម្រូវការ​ចាំបាច់ និង​បន្ទាន់ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្រោម​បាវចនា​៖ ជំរុញ​ការងារ​ធានា​សមធម៌ និង​មាន​ប្រសិទ្ធិភាព​នៅ​កម្ពុជា លើ​មាគ៌ា​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍ ឆ្ពោះទៅរក​ចំណាត់ថ្នាក់ នៃ​ប្រទេស​មាន​ចំណូល​មធ្យម ក​ម្រឹត​ខ្ពស់ ។
       
​សិក្ខាសាលា​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ក្រោម​ការចូលរួម​ពី​សំណាក់​មន្ត្រី​របស់​អង្គភាព ក្រសួង ស្ថាប័ន ដែល​ពាក់ព័ន្ធ​ចំនួន ៨​ខេត្ត បាន​ចូលរួម ( កំពង់ធំ សៀមរាប ព្រះវិហារ ឧ​ត្ត​រ​មានជ័យ  បន្ទាយមានជ័យ  បាត់ដំបង ប៉ៃលិន និង​ខេត្តពោធិសាត់ ) ។
       
​សេចក្តីព្រាងច្បាប់​ស្តីពី​អធិការកិច្ច ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​នៅ​ថ្នាក់ក្រោម​ជាតិ លើក​នេះ គឺ​ត្រូវបាន​ផ្តោតទៅលើ​ជំពូក​សំខាន់ៗ មួយចំនួន  រួមមាន ជំពូក​ទី​៣ ស្តីពី​ស្ថាប័ន​អធិការកិច្ច  ជំពូក​ទី​៨ ស្តីពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​មុខសញ្ញា​អធិការកិច្ច  និង ជំពូក​ទី​១១ ស្តីពី​ការអនុវត្ត សេចក្តីសម្រេច​អធិការកិច្ច ។
       
​លោក ឆេង សារឿន បាន​សង្កត់ធ្ងន់ថា រាល់​គំនិត យោបល់ របស់​អង្គសិក្ខាសាលា  គឺមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ក្រុមការងារ​ពិនិត្យ និង​ដកស្រង់​ដាក់បញ្ចូល ទៅក្នុង​គម្រោង​សេចក្តីព្រាងច្បាប់ ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ កាន់​តែមាន​សុក្រឹត្យភាព​គ្រប់​ជ្រុងជ្រោយ និង​មាន​សុខដុម​នីយកម្ម ទៅនឹង​បរិបទ​នៃ​ច្បាប់​របស់​សង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ​របស់​ប្រទេស​កម្ពុជា ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែលជា​ពិសេស គឺ​ការធានាបាន​នូវ​ធម្មនុញ្ញភាព គ្មាន​ប​ដិ​បញ្ញត្តិ​ជាមួយ​ច្បាប់​នានា​របស់​ជាតិ ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន​៕​