ការយល់ដឹង​ខុសពី​ម្សៅ​ប្រូ​តេ​អុីន

តើ​ម្សៅ​ប្រូតេអ៊ីន​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ឬទេ ​?
​អត់​ទេ ព្រោះ​ការទទួល​ទាន​ម្សៅ​ប្រូ​ត​អ៊ី​ន​នឹងមិន​ផ្តល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដោយ​ប្រការ​ណាមួយ​ឡើយ ហើយ​សូម​ឈប់​បារម្ភ​ថា​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់ ជីវិត ឬ បំពុល​អ្នក​បន្តិច​ម្តងៗ​រហូតដល់​ស្លាប់​ឱ្យសោះ ។ ជាការ​ពិតណាស់ ម្សៅ​ប្រូតេអ៊ីន​ផ្សំ​ពី​គ្រឿងផ្សំ​ធម្មជាតិ គឺជា​អាហារ​សុទ្ធសាធ ប៉ុន្តែ​អ្វីដែល​អ្នក​គួរ​បារម្ភ តើ​អ្នកមាន​ប្រតិកម្ម​នឹង​គ្រឿងផ្សំ​ណាមួយ​នៃ​ម្សៅ​នេះ​ឬ​អត់​? បើ​មាន សូម​ជ្រើសរើស​ផលិតផល​ដែល មាន​គ្រឿងផ្សំ​ផ្សេង ។ ជាការ​ល្អ អ្នក​ក៏​គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​មុននឹង​ទទួលទាន ។​

ការយល់ដឹង​ខុសពី​ម្សៅ​ប្រូ​តេ​អុីន

​តើ​មាន​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​សម្រក​ទម្ងន់​ឬទេ ?
​គ្មានទេ សូមកុំ​ជឿ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យសោះ ព្រោះ​ជាការ​បំភាន់​ចិត្ត​ទេ ។ ភាគច្រើន​ផលិតផល​ដែល​ផ្សព្វផ្សាយ គឺ​សម្រាប់​ទទួលទាន​មុនពេល​ហាត់ប្រាណ ឬ ក្រោយពេល​ហាត់ប្រាណ ហើយ​ជាក់ស្តែង​ប្រសិនបើ​អ្នក​ស្រក​ទម្ងន់ គឺ​ស្រក​ដោយសារ​ការហាត់​ប្រាណ ។ ការ ទទួលទាន​ទើប​ជា​គន្លឹះ​នៃ​ការ​សម្រក​ទម្ងន់ ប៉ុន្តែ​ពុំមាន​អាហារ​ណា​អាចធ្វើឱ្យ​ស្គម​បានទេ មានតែ​អាហារ​ដែល​ជួយ​បង្កើន​កម្រិត​មីក្រូ​នូ​ទ្រាន​ (Micronutrients) ដើម្បីឱ្យ​ការដុត​បំផ្លាញ​កាឡូរី ខ្លាញ់ និង ស្ករ​ក្នុង​រាងកាយ​ប្រព្រឹត្តទៅ​ឆាប់រហ័ស ហើយ​រាងកាយ​នឹងមិន​ងាយ​ឡើង​ទម្ងន់ ។

​អាហារ​ទាំងនោះ​រួមមាន ៖
– ធញ្ញជាតិ រួមមាន អង្ករ​ក្រហម ស្រូវ​សាលី ស្រូវ​អូត ស្រូវ​បា​ឡេ ជាដើម​
– ទទួលទាន​សាច់​ដែល​គ្មាន​ខ្លាញ់​តែ​សម្បូរ​ប្រូតេអ៊ីន (​សាច់​សុទ្ធ និង សាច់​ត្រី​)
– ដំឡូងបារាំង និង ដំឡូងជ្វា​សាច់​ស និង ក្រហម​
– បន្លែ (​ប្រ៊ូ​ក​ខូ​លី សណ្តែកបារាំង ស្ពៃខៀវ ការ៉ុត ម្ទេស​ហា​វ៉ៃ និង បន្លែ​បៃតង​ផ្សេងៗ​)
– ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប និង ស៊ុត​ស​

ការយល់ដឹង​ខុសពី​ម្សៅ​ប្រូ​តេ​អុីន

– កុំ​ទទួលទាន​អាហារ​កែច្នៃ និង បែរមក​ញ៉ាំ​អាហារ​សម្បូរ​កាក​សរសៃ និង មីក្រូ​នូ​ទ្រាន​វិញ​
– ធញ្ញជាតិ​គ្រាប់ៗ ដូចជា សណ្តែកដី អាល់​ម៉ុង គ្រាប់ស្វាយចន្ទី ។​ល​។
– កាត់បន្ថយ​ការបរិភោគ​ផ្លែឈើ​ក្រៀម និង ផ្លែឈើ​ស្រស់​ដែល​ផ្អែមៗ
– កុំ​ញ៉ាំ​បង្អែម​
– កុំ​ញ៉ាំ​ប្រភេទ​អាហារ​រហ័ស ដូ​ខ​ជា ស្ករ​គ្រាប់ ដំឡូងបារាំង​បំពង សូ​ដា ភេសជ្ជៈ​ប៉ូវ​កម្លាំង នំ​ខេ​ក …​។​

​តើ​មាន​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​សម្រក​ទម្ងន់​ឬទេ​?
​ពុំមាន​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​ត្រឹមត្រូវ វា​អាចជួយ​ឱ្យ​ស្រក​ទម្ងន់​ដែរ ។ គួរ​ជ្រើសរើស​ប្រភេទ​ម្សៅ​ប្រូ​ត​អ៊ី​ន​ដែលមាន​គ្រឿងផ្សំ​ដូច​ខាង ក្រោម ៖
– សម្បូរ​ប្រូតេអ៊ីន​សុទ្ធ ២៥-៣០ ក្រាម​
– កាឡូរី​ទាប ១៥០-២៥០ អតិបរមា​
– កាបូ​អ៊ី​ដ្រា​ត​ទាប
– ខ្លាញ់​ទាប​
– ស្ករ​ទាប​

ការយល់ដឹង​ខុសពី​ម្សៅ​ប្រូ​តេ​អុីន

​តើ​ម្សៅ​ប្រូ​ត​អ៊ី​ន​ធ្វើឱ្យ​ធាត់​ឬ​ឡើង​ទម្ងន់​ដែរឬទេ ?
​ចម្លើយ​មាន​ពីរ​គឺ​៖
១) ពិតជា​ធ្វើឱ្យ​ឡើង​ទម្ងន់​មែន មិន​អ៊ីចឹង​ធ្វើ​ម៉េច​បុរស​ប្រាថ្នា​ចង់បាន​សាច់ដុំ​ធំៗ​ទទួលទាន​វា​ជា​ជំនួយ​ដល់​ការហាត់​សាច់ដុំ ។​
២) មិន​ពិត​ទេ ព្រោះ​គ្រាន់តែ​ជា​ថ្នាំ​បំប៉ន ហើយ​ប្រសិនបើ​អ្នក​ចង់​ស្គម ឬ​ធាត់ អ្នក​ត្រូវ​មើល​គ្រឿងផ្សំ​វា​ឱ្យបាន​ច្បាស់ ព្រោះ​ប្រភេទ​ខ្លះ​មាន​គ្រឿងផ្សំ​ជំនួយ​ដល់​ការឡើង​ទម្ងន់ ហើយ​ខ្លះទៀត​សម្រាប់​ជួយ​ដល់​អ្នក​សម្រក​រាង ៕​លក្ខិណា​

ការយល់ដឹង​ខុសពី​ម្សៅ​ប្រូ​តេ​អុីន

​ ​ ​ ​