​អាហា​រទាំង​៣​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​រដូវ​អ្នក​មក​ស្រួល​

​អាហា​រទាំង​៣​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​រដូវ​អ្នក​មក​ស្រួល​

​នៅ​ចន្លោះ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​មក​បរិភោគ​ទើប​រដូវ​អ្នក​មក​ស្រួល ហើយ​វា​មិន​ធ្វើ​ទុក​អ្នក​ឱ្យមាន​ភាព​ឈឺ​ចុកចាប់ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរតែ​បរិភោគ​នោះ​?
​ខ្ញី​
​ខ្ញី​គឺជា​របស់​ដែល​ធ្វើឱ្យ​ឈាម​អ្នកដើរ​បានល្អ អាច​ធ្វើឱ្យ​អ្នក​បាត់​នូវ​អា​ការៈហើម ធ្វើឱ្យ​សរសៃឈាម​អ្នក​ដើរ​បាន​ស្រួល ដូចនេះ​នៅពេល​ដែល​អ្នក​មក​រដូវ អ្នក​អាច​ចិត​ខ្ញី​ឱ្យ​មាន​រាង​ជា​សរសៃៗ បន្ទាប់មក​យក​វា​ទៅ​ដាំ​ជាមួយ​ត្រី ឬ​មាន់ ដើម្បី​យក​ទឹក​ស៊ុប​វា​មក​ពិសារ នោះ​វា​នឹង​ល្អ​ណាស់​សម្រាប់​សុខភាព​អ្នក​។​
 
​ស្ករ​ខ្មៅ​
​ស្ករ​ខ្មៅ​នេះ​អាច​ធ្វើឱ្យ​ស្បូន​អ្នក​បញ្ចេញ​ឈាម​កង្វក់​ទាំងឡាយ​ចេញមកក្រៅ​អស់ ដោយ​មិន​ទុក​ក្នុង​រាងកាយ​អ្នក​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ ហើយ​វា​ថែម​ទាំង​អាច​ជួយ​អ្នក​បំបាត់​អា​ការៈឈឺ​ពោះ​ទៀតផង ដូចនេះ​នៅពេល​ដែល​អ្នក​ឈឺ​ពោះ ឬ​ឈឺចង្កេះ​ពេល​មក​រដូវ អ្នក​អាច​ឆុង​ទឹក​ស្ករ​ខ្មៅ​នេះ​មក​ពិសារ​បាន នោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អា​ការៈធូរស្រាល​ជាង​មុន​។​
 
​សណ្តែក​ក្រហម​
​នៅ​មុនពេល​ដែល​មក​រដូវ មាន​នារី​ខ្លះ​អាច​មាន​អាការៈ​ហើមដោយ​ពោះ​អាច​មាន​លក្ខណៈ​ធំ​ជាង​មុន ដោយសារ​តែ​ឈាម​ដើរ​មិន​ស្រួល ដូចនេះ​អ្នក​អាច​ដាំ​សណ្តែកក្រហម​មក​ពិសារ​បាន ប៉ុន្តែ​សណ្តែក​មិន​ត្រូវ​ដាំ​ឱ្យ​ម៉ត់​ទេ ហើយ​ពេល​ដែល​អ្នក​ពិសារ អ្នក​អាច​ផឹក​តែ​ទឹក​វា​បាន វា​នឹង​ជួយ​បំបាត់​អា​ការៈហើម និង​ជួយ​បញ្ចេញ​ជាតិពុល​ទាំងឡាយ​ពី​ក្នុង​រាងកាយ​អ្នក​អស់​ទៀត​ផង​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​អាហា​រទាំង​៣​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​រដូវ​អ្នក​មក​ស្រួល​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/18  Category:សុខភាពស្ដ្រី
Tags: