អាហារ​ដែល​អ្នក​មិន​អាច​បរិភោគ​នៅពេល​មាន​ផ្ទៃពោះ​

អាហារ​ដែល​អ្នក​មិន​អាច​បរិភោគ​នៅពេល​មាន​ផ្ទៃពោះ​

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចាប់ផ្តើម​ប្រយ័ត្ន​ពី​អាហារ​ដែល​អ្នក​បរិភោគ ត្រូវតែ​ដឹង​ថា​អាហារ​ណា​ដែល​អ្នក​គួរតែ​បរិភោគ ហើយ​អាហា​រណា​មិនគួរ ឱ្យ​តែ​អ្នក​បរិភោគ​ត្រូវ ទើប​អាច​មាន​សុខភាព​ល្អ​ក្នុងការ​បង្កើតកូន​ដែល​មាន​សុខភាព​ល្អ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អ្នក​មិន​អាច​បរិភោគបាន​នោះ​?
​មិន​ត្រូវ​ផឹក​កូកា​
​អ្នក​មិន​ត្រូវ​ផឹក​ទឹកក្រូច​ដែលមាន​ជាតិ​ហ្គែស​នោះទេ ព្រោះ​វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​បំផ្លាញ​ខួរក្បាល​របស់​កូន បេះដូង ថ្លើម ក្រពះ និង​ពោះវៀន​។​
 
​មិន​ត្រូវ​បរិភោគ​សាច់​ច្រើន​
​អ្នក​មិន​ត្រូវ​បរិភោគ​សាច់​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ប្រេះ​បបូរមាត់​បាន ហើយ​បើ​បរិភោគ​ថ្លើម​សត្វ​ច្រើន នោះ​រាងកាយ​អ្នកនឹង​កើន​វីតាមីន​A​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​ខួរក្បាល និង​បេះដូង​របស់​កូន ដូចនេះ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ខ្ពស់ អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ហួសកំណត់​នោះទេ​។​
 
​មិន​ត្រូវ​ផឹក​កាហ្វេ​ច្រើន​
​អ្នក​មិន​ត្រូវ​ផឹក​កាហ្វា​ច្រើនឡើយ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​ទាំងនោះ​អាច​ធ្វើ​ឱ្យ​កូន​មិន​អាច​នៅ​ជាមួយ​អ្នក​បាន ដោយ​អ្នក​អាចរ​លូត​បាន​គ្រប់ពេល​។​
 
​បារី និង​ស្រា​ក៏​មិន​អាច​ប៉ះ​ដែរ​
​អ្នក​មិន​ត្រូវ​ជក់បារី ហើយក៏​មិន​ត្រូវ​ហិត​ផ្សែង​បារី​ដែរ ព្រោះ​នៅ​ក្នុង​នោះ​មាន​គីមី​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ​បាន​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​។​
 
​តែ​ក្រាស់​
​នៅពេល​ដែល​អ្នក​ផឹក​តែ​ដែល​ក្រាស់​រួច កូន​នឹង​មាន​បញ្ហា​ឆ្អឹង ដែល​អាច​ធ្វើឱ្យ​ឆ្អឹង​កូន​លូតលាស់​មិនបាន​ល្អ​ឡើយ ហើយ​គ្រប់​ជ្រុងជ្រោយ​ឡើយ​។​
 
​អាហារ​កំប៉ុង​
​អាហារ​កំប៉ុង​គឺជា​អាហារ​ដែល​អ្នក​មិនគួរ​បរិភោគ​ច្រើន​នោះទេ ព្រោះ​វា​មាន​គីមី​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​កូន​ខ្លាំងណាស់ នោះ​កោសិកា​កូន​នឹង​អាច​បែក​ចេញ​ពី​គ្នា ដូចនេះ​កូន​នឹង​អាច​មាន​អា​ការៈលូតលាស់​យឺត​៕
 
 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។