បន្លែ​ទាំង ៤ ដែល​អ្នក​មើល​រំលង តែ​វា​ល្អ ចំពោះ​សុខភាព​

បន្លែ​ទាំង ៤ ដែល​អ្នក​មើល​រំលង តែ​វា​ល្អ ចំពោះ​សុខភាព​

​បន្លែ គួរតែ​ជា​ផ្នែក​មួយ នៃ​ការ​ទទួលទាន​ប្រចាំថ្ងៃ​របស់​អ្នក​។ អ្នកខ្លះ​និយាយថា ខ្ញុំ​ចូល​ចិត្ត​ការ៉ុត ដូច្នេះ គេ​ញ៉ាំ​ការ៉ុត​ញឹកញាប់ អ្នកខ្លះ​និយាយថា ខ្ញុំ​មិន​ចូលចិត្ត​ល្វីង​ទេ ដូច្នេះ គេ​កម្រ​នឹង​ញ៉ាំ​ស្តៅ ឬ​ម្រះ​ណាស់​។ អញ្ចឹង តើ​វា​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ ពេល​អ្នក​មិន​ញ៉ាំ របស់​ដែល​អ្នក​មិន​ចូល​ចិត្ត​នោះ​? គឺថា អ្នកនឹង​បាត់បង់​សារធាតុចិញ្ចឹម ឬ​វីតាមីន ដែល​មាន​នៅក្នុង​បន្លែ ឬ​ផ្លែឈើ ដែល​អ្នក​ស្អប់ ដូច្នេះ យើង​សូម​ណែនាំ​អ្នក​ថា គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឆ្លាស់​គ្នា ឲ្យបាន​គ្រប់​មុខ ពិសេស របស់​ដែល​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​។​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី បន្លែ​មួយ​ចំនួន ដែល​អ្នក​មិន​សូវ​បាន​ញ៉ាំ មិនសូវ​ចូលចិត្ត ប៉ុន្តែ រាងកាយ​អ្នក ពិតជា​ត្រូវការ​បន្លែ​ទាំងនេះ​ខ្លាំង​ណាស់ ៖

​ល្ពៅ​
​អ្នក​អាច​ស្គាល់​ល្ពៅ តាមរយៈ​បុណ្យ Halloween ហើយ​ចង់​សាក​ញ៉ាំ​វា​។ ល្ពៅ មាន​វីតាមីន A ដែល​ល្អ​បំផុត សម្រាប់​សុខភាព​របស់​អ្នក​។ បើ​អ្នក​មិន​ធ្លាប់​ញ៉ាំ​ល្ពៅ វា​គួរតែ​ដល់ពេល ដែល​អ្នក ត្រូវ​កែប្រែ​ទម្លាប់​អាក្រក់​នេះ​ចោល​ហើយ​។

​សណ្តែក Flat Beans
​អ្នក​ប្រហែលជា​ឧស្សាហ៍​ញ៉ាំ​សណ្តែក​បារាំង តែបើ​សណ្តែក​នេះ​វិញ ប្រហែល​ជា​អ្នក​មិន​ចូល​ចិត្ត​នោះទេ​។ មនុស្ស​ភាគច្រើន​បំភ្លេច​វា​ចោល​ទៅ​ហើយ ប៉ុន្តែ អ្នក​មិន​ដឹង​ទេ នៅក្នុង​សណ្តែក​នេះ សំបូរ​ទៅដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ច្រើនណាស់​។​

​ដើម​ខាត់ណា​
​ទាំង​ផ្កា និង​ដើម​ខាត់​ណា ពិតជា​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​របស់​អ្នក​។ ពេលខ្លះ អ្នក​ញ៉ាំ​តែ​ផ្កា ហើយ​បោះ​ស្លឹក​ចោល តែ​តាមពិត ដើម ឬ​ស្លឹក​របស់​វា សំបូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​ជាតិ​ដែក ដែល​រាងកាយ​របស់​យើង​ត្រូវការ​។​

​ឃ្លោក​
​មនុស្ស​មិន​តិច​ទេ ដែល​មិន​ដឹង​ថា គេ​អាច​ញ៉ាំ​ឃ្លោក​បាន​។ ផ្លែ​ឃ្លោក ជួយ​ឲ្យ​ប្រព័ន្ធក្រពះ​ពោះវៀន​របស់​អ្នកដើរ​ស្រួល ហើយ​ងាយ​រំលាយ​អាហារ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។