​ចូល​ចិត្ត​មើល​រឿង​ខ្មោច ឬ​រន្ធត់ ប្រយ័ត្ន​គ្រោះថ្នាក់​ទៅ !!!

​ចូល​ចិត្ត​មើល​រឿង​ខ្មោច ឬ​រន្ធត់ ប្រយ័ត្ន​គ្រោះថ្នាក់​ទៅ !!!

​រឿង​នេះ​គួរ​ឲ្យ​ខ្លាចណាស់ ព្រឺ​ណាស់ រន្ធត់​ណាស់ អាក្រក់​មើល​ណាស់ ... តែ​នៅ​តាមដាន ចង់​មើល​ទាល់តែ​ចប់​។ តើ​ហេតុអ្វី​ទៅ​?

​អ្នកជំនាញ​សុខភាព​បាន​ណែនាំ​ថា អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​រន្ធត់ៗ គួរតែ​ផ្អាក ឬ​ឈប់​មើលទៅ ពីព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ ជាពិសេស គឺ​សតិបញ្ញា​តែម្តង​។ ការស្រែក ការ​ញ័រ និង​ការភ័យខ្លាច ក្នុងពេល​មើល​រឿង​ទាំងនេះ អាច​ធ្វើឲ្យ​ឈាម​របស់​អ្នកក​ករឹងបាន​។​

​ពេល​អ្នក​មើល​រឿង​ទាំងនេះ វា​នឹង​ធ្វើឲ្យ​អ្នកខ្លាច និង​រន្ធត់ ហើយ​ពិត​ណាស់ បើ​អញ្ចឹង តើ​អ្នក​គិតថា វា​ល្អ ចំពោះ​សុខភាព​អ្នក​មែន​ទេ​? ពេល​មើល​រឿង​គួរឲ្យខ្លាច រាងកាយ​របស់​អ្នក ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ការខ្លាច ហើយ​វា​នឹង​ធ្វើឲ្យ​ចរន្តឈាម​របស់អ្នក ដើរ​មិន​ស្រួល រឹង ឬ​កក​តែម្តង​។​

​គេ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ចំនួន ២៥ នាក់ ដែល​មាន​អាយុ ចន្លោះ​ពី ២៥ ទៅ ៣០ ឆ្នាំ ហើយ​ពួកគេ គឺ​តម្រូវឲ្យ​មើល​រឿង​ធម្មតា និង​រឿង​ព្រឺ​ឆ្អឹងខ្នង​។ គេ​នឹង​យក​ឈាម​របស់​អ្នកចូលរួម​ទាំងនេះ​ទៅ​ពិនិត្យ មុន និង​ក្រោយ​មើល​រឿង​ចប់​។​

​លទ្ធផល​បង្ហាញ​ថា មាន​កំណក​ឈាម ក្រោយ​ពេល​ពួកគេ​មើល​រឿង​រន្ធត់​រួច ហើយ​អ្នក​ស្រាវជ្រាវ​ក៏​តោងការ​សន្និដ្ឋានថា ការ​រន្ធត់ ធ្វើឲ្យ​ឈាម​កកដុំៗ​។​

​ពិតណាស់ រឿង​រន្ធត់ រឿង​ខ្មោច ពិតជា​មិនល្អ ចំពោះ​សុខភាព​យើង​ឡើយ កុំថាឡើយ​សុខភាព​រាងកាយ រីឯ​សុខភាព​ផ្លូវចិត្ត ក៏​នឹង​ត្រូវ​ប៉ះពាល់​ផងដែរ​។

​ក្រោយពេល​មើល​រឿង​ខ្មោច​រួច ពេលយប់ អ្នក​ប្រហែលជា​មិន​ហ៊ាន​ងូតទឹក ឬ​គេង​បិទ​ភ្លើង​ផង​ក៏​មិនដឹង​។ អ្នក​ក៏​ប្រហែលជា​មាន​អារម្មណ៍​ព្រឺ​រោម ពេល​នៅ​ផ្ទះ​ម្នាក់ ហើយ​ភ្នែក​ចេះតែ​សម្លឹង​មើល​លើ មើល​ក្រោម​ទៀតផង ក្រែង​មាន ... នេះ​ហើយ​គឺ​ផលប៉ះពាល់ របស់​រឿង​ខ្មោច ឬ​រឿង​រន្ធត់​​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។