តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក​បន្ត​ធ្លាក់​ចុះ

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ពិភពលោក​បន្ត​ធ្លាក់​ចុះ​ទៀត កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ដោយសារ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​មាន​ខ្ពស់​ជាង​សេចក្តី​ត្រូវការ ។

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ប្រេង NEW YORK MERCANTILE EXCHANGE បាន​ធ្លាក់​ចុះ​៥៧​សេន​ទៀត មក​នៅ​ត្រឹម​៣៤,៩៥​ដុល្លារ ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ប្រេង LONDON ICE FUTURES EXCHANGE បាន​ធ្លាក់​ចុះ​១៣​សេន មក​នៅ​ត្រឹម​៣៧,០៦​ដុល្លារ​ក្នុង​១​ធុង ៕