ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អនុម័ត​ដំណោះស្រាយ​បង្កក​ទ្រព្យសម្បត្តិ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​ដំណោះស្រាយ​មួយ ដែល​សំដៅ​វាយប្រហារ​លើ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​នេះ​ជា​សេចក្តី​សម្រេចចិត្ត​ម៉ឺងម៉ាត់​មួយ​របស់​សហគមន៍​អន្តរជាតិ ដើម្បី​តស៊ូ​ប្រឆាំង​ភេរវកម្ម ។

យោង​តាម​ដំណោះស្រាយ​នេះ​ថា បណ្តា​វិធានការ​ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ ការ​ហាមឃាត់​ធ្វើ​ដំណើរ និង​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​នឹង​ត្រូវ​ប្រកាន់​យក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ត្រួតត្រា​តំបន់​ដ៏​ធំ​នៅ​ប្រទេស​ស៊ី​រី និង​អីុ​រ៉ា​ក់ ពិសេស​បណ្តា​ចម្ការ​ប្រេងកាត និង​ឧស្ម័ន ។

ដំណោះស្រាយ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។ លោក​បាន គី​មូ​ន អគ្គលេខាធិការ អ​.​ស​.​ប មុន​ពេល​សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​គម្រោង​ដំណោះស្រាយ​រួម​គ្នា របស់​សហរដ្ឋ​អា​មេ​រិ​ក និង​រុ​ស្ស៊ី​នោះ​ថ្លែង​ថា ខណៈ​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​ភេរវកម្ម​ឯទៀត​ៗ​ផ្សាយ​ការ​ឃោសនា​បំពាក់​កំហឹង​របស់​ពួក​គេ ហើយ​បង្កើន​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម យើង​ត្រូវ​រួបរួម​កម្លាំង​គ្នា ដើម្បី​រារាំង​បណ្តា​ប្រភព​ធនធាន​របស់​ពួក​នេះ​កុំឱ្យ​ពួក​គេ​យក​ទៅ​ប្រើប្រាស់ ដើម្បី​រៀបចំ​ឧក្រិដ្ឋកម្ម​ថ្មី​ៗ​ទៀត ៕