ត្រួស​ៗ​ពី​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016​


ត្រួស​ៗ​ពី​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016​

MATIC (Mission Against Terror International Championship) ជា​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ដែល​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​ក្រុម​ខ្លាំង​ៗ​ ឬ​ក្រុម​ជើង​ឯក​កំពូល​ៗ​មក​ពី​ប្រទេស​ចំនួន​៧​រួម​មាន៖ ចិន​ កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ សិង្ហបុរី​ ឥណ្ឌូណេស៊ី​ និង​តៃវ៉ាន់។

 ត្រួស​ៗ​ពី​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016​កាល​ធ្វើ​សន្និសីទ​ស្តីពី​​ការ​ឈ្នះ​ជើង​ឯក MATIC ឆ្នាំ​២០១៥

 

ពាន​រង្វាន់​នេះ​ចាប់​ផ្ដើម​ជា​រៀង​រាល់​ឆ្នាំ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ ​មក​ម្ល៉េះ​ពោល​គឺ​ប្រារព្ធ​ធ្វើ​ឡើង​បាន​៤​លើក​រួច​មក​ហើយ ​ខណៈ​លើក​ទី​៥​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នា​ពាក់​កណ្ដាល​ខែ​មករា ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​នៃ​ការ​រៀប​ចំ​ប្រកួត​ព្រឹត្តិការណ៍​ MATIC៖

ឆ្នាំ​២០១២ រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី មាន​១២ក្រុម មកពី៦​ប្រទេស​ចូល​រួម (ពុំមានតៃវ៉ាន់)។
ឆ្នាំ​២០១៣ រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង បាងកក​ ប្រទេស​ ប្រទេស​ថៃ​ មាន​១៦​ក្រុម​ មក​ពី​៦​ប្រទេស​ចូល​រួម (ពុំ​មាន​តៃវ៉ាន់)។
ឆ្នាំ​២០១៤ រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា មាន​១៦​ក្រុម​ មក​ពី​៧ប្រទេស​ចូល​រួម។
ឆ្នាំ​២០១៥​ រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ ជូហាយ​ ប្រទេស​ចិន មាន​២០​ក្រុម​មក​ពី​៧ប្រទេស​ចូល​រួម។
ឆ្នាំ​២០១៦​ នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ មាន​១៦​ក្រុម​ មក​ពី​៦ប្រទេស​ចូល​រួម​ (ពុំ​មាន​តៃវ៉ាន់)។

 

កម្ពុជា​តែង​តែ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រាល់​ឆ្នាំ​ ខណៈ​ការ​ប្រកួត​លើក​ទី​៥​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ដើម​ឆ្នាំ​ក្រោយ​ ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ហៅ​កាត់​ថា​ EFC ​នឹង​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​២​ក្រុម​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ក៏​ដូច​ជា​ការ​ពារ​តំណែង​ជើង​ឯក​ផង​ដែរ៕

 

ត្រួស​ៗ​ពី​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016​ កម្ពុជា​លើក​ពាន​នៅ​ប្រទេស​ចិន

 

អត្ថបទ៖ អ៊ៅ លីហ៊រ​