ឃាត់ខ្លួនចោរឆក់ ទូរស័ព្ទដៃម្នាក់ ពេលធ្វើសកម្មភាព នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីជននេះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ មួយគ្រឿង ពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ នៅម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ម៉ោងជាង១០ព្រឹក ឈ្មោះ ជា ដា ហៅសំណាង អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត បានធ្វើ សកម្មភាព ឆក់យកទូរស័ព្ទដៃ២គ្រឿង ១គ្រឿងសាំស៊ុង និង១មួយគ្រឿងទៀត ម៉ាកណូគាគ្រឿង របស់ឈ្មោះគឹម មករា អាយុ២៩ឆ្នាំភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ក្រោយធ្វើសកម្មភាពជនសង្ស័យត្រូវ បានកម្លាំងសមត្ថកិច្ច ធ្វើការ ឃាត់ខ្លួន ហើយបានយកទូរស័ព្ទដៃប្រគល់ជូនម្ចាស់ដើមវិញ ឯជនសង្ស័យសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំ រឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួនចោរឆក់ ទូរស័ព្ទដៃម្នាក់ ពេលធ្វើសកម្មភាព នៅប៉ោយប៉ែត

ឃាត់ខ្លួនចោរឆក់ ទូរស័ព្ទដៃម្នាក់ ពេលធ្វើសកម្មភាព នៅប៉ោយប៉ែត

ឃាត់ខ្លួនចោរឆក់ ទូរស័ព្ទដៃម្នាក់ ពេលធ្វើសកម្មភាព នៅប៉ោយប៉ែត