អាជ្ញាធរជាតិ អប្សរាគាំទ្រ និងផ្តល់កិច្ចសហការ ជិតស្និទ្ធក្នុងការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៦

ក្រោយពីការរៀបចំ អង្គរសង្រ្កាន្តប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានជោគជ័យ បច្ចុប្បន្នអាជ្ញាធរជាតិ អប្សរា គាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តក្នុងឆ្នាំ២០១៦ខាងមុខទៀត។

លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យលោក សុខ សប្បាយណា ប្រធាន ផ្នែកប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តំណាងឲ្យឯកឧត្តម ហ៊ុន ម៉ានី ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) និងសហការី ចូលជួបសម្តែងការគួរសមធ្វើ បទបង្ហាញ និងពិភាក្សាគ្នា ពីគម្រោងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព.ស.២៥៥៩ គ.ស.២០១៦ ដើម្បីអបអរសាទពីធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរខាងមុខនេះ នាព្រឹកថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹក នៅ មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្រោយពីកិច្ចស្វាគមន៍ចំពោះវត្តមានលោក សុខ សប្បាយណា និងសហការី លោក សុខ សង្វារ ក៏បាន បញ្ជាក់ពីគោលជំហរ នៃកិច្ចសហប្រតិបត្តិការ យ៉ាងពេញទំហឹងរបស់អាជ្ញាធរជាតិអប្សរា ទាំងផ្នែកក្រុម ការងារបច្ចេកទេស និងការសម្របសម្រួលក្នុងកិច្ចការផ្សេងៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំអង្គរ សង្ក្រាន្តទទួលបានជោគជ័យបន្តទៀត។

ក្នុងឱកាសនោះលោក  សុខ សប្បាយណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាជ្ញាធរជាតិ អប្សរាដែលតែងតែគាំទ្រ និងសហការយ៉ាងច្រើនលើគ្រប់កម្មវិធីទាំងអស់របស់ស.ស.យ.ក ពិសេស ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន៣ឆ្នាំកន្លងមកនេះ បានយ៉ាងល្អ ទាំងផ្នែកស្មារតី ទីតាំង សម្ភារៈ និង ការជួសជុលលើ ហេដ្ឋារចនាសម្ពន្ធផ្សេងៗ។ មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរាក៏បាន ចូលរួមរៀបចំ កម្មវិធីនិម្មិតភូមិនិងភូមិខ្ញុំដែលជាស្នូល នៃព្រឹត្តិការណ៍អង្គរសង្ក្រានផងដែរ។

កាយវិការនេះបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើការងារអភិរក្ស និង អភិវឌ្ឍន៍ផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ ទៅកាន់ជនរួមជាតិនិងពិភពលោកទាំងមូល ដើម្បីទាក់ទាញ ទេសចរ ឱ្យមកទស្សនាតំបន់អង្គរនិងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរៀបចំ៣ដងរួចមកហើយ នៅតំបន់រមណីយដ្ឋា នអង្គរដោយ ស.ស.យ.ក.ទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ អន្តរជាតិ ជាច្រើនម៉ឺននាក់និងថវិការយ៉ាងលើសលុបផងដែរ។ ជាការពិតណាស់ អង្គរសង្ក្រាន្តមិនត្រឹមតែ បាន លើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរនោះទេ តែក៏បានផ្តល់ប្រាក់ចំណូលជូនដល់ ប្រជាពលរដ្ឋក្នុង តំបន់ជា ច្រើនផងដែរតាមរយៈការដឹកជញ្ជូន ការស្នាក់នៅការលក់ដូរ ការហូបចុក។ល។ លើសពីនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏បានផ្តល់ឱកាសដល់យុវជនស្ម័គ្រចិត្តចូលរួមរៀបចំ កម្មវិធីបាន ទទួលបទពិសោធន៍ អនុវស្សាវរីយ៍ ការចូលរួមកិច្ចការសង្គម និងការរួមកម្លាំងគ្នាជាធ្លុងមួយដ៏ល្អ ប្រសើរ ទៀតផង៕

អាជ្ញាធរជាតិ អប្សរាគាំទ្រ និងផ្តល់កិច្ចសហការ ជិតស្និទ្ធក្នុងការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៦

អាជ្ញាធរជាតិ អប្សរាគាំទ្រ និងផ្តល់កិច្ចសហការ ជិតស្និទ្ធក្នុងការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៦