បុរសម្នាក់ឆបោក ម៉ូតូគេអស់ ៨គ្រឿង អស់ល័ក្ខ ជាប់ខ្នោះនគរបាល

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើ សកម្មភាពឆបោក ម៉ូតូគេយកទៅលក់ ជាបន្តបន្ទាប់ អស់ចំនួន៨គ្រឿង រួចហើយ គេចខ្លួន លុះពេលភ្លេចខ្លួនចូលភូមិត្រូវបានម្ចាស់ម៉ូតូ និងប្រជាការពារ ភូមិឃាត់ខ្លួនប្រគល់ ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះជួល ភូមិអង្គសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ត្រែស ធឿន ភេទប្រុស អាយុ២៥ ឆ្នាំមានមុខរបរជាងជួសជុល ម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មាន ស្រុកកំណើតនៅ ភូមិរំដួល ឃុំត្រពាំងគរ ស្រុកសំរោងទង ខេត្តកំពងស្ពឺ។

ចំណែកជនរងគ្រោះមានចំនួន៨នាក់ទី១. ឈ្មោះ វ៉ន សុវេង អាយុ២២ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាក សេ១២៥ សេរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FE.5312, ទី២. ឈ្មោះ ភី វណ្ណៈ អាយុ២៣ ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាក សេ១២៥ ឆ្នាំ២០១២ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1BS1060, ទី.៣ ឈ្មោះ ម៉ាង ម៉េត អាយុ២៧ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ1B.8900, ទី៤. ឈ្មោះ សាយ រី អាយុ២០ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BX7736។ ក្នុងនោះមានម៉ូតូ៤គ្រឿង ទៀតកំពុងតែធ្វើការស្រាវជ្រាវបន្ត។

នគរបាលបានបន្តថា មុនពេលឃាត់ជនសង្ស័យ ដោយសារតែកន្លងមក ជនសង្ស័យបានធ្វើសកម្មភាព ឆបោកម៉ូតូជនរងគ្រោះខាងលើ យកទៅបញ្ចាំជាបន្តបន្ទាប់ ហើយក៏គេចខ្លួនបាត់ពេលនោះ ជនរងគ្រោះ បានឃ្លាំចាំមើល លុះពេលឃើញជនសង្ស័យចូលភូមិ ក៏បានទៅប្តឹងប្រជាការពារភូមិឲ្យ ឃាត់ខ្លួនរួចហើយ ប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវ ។

បច្ចុប្បន្ន ជនសងស្ស័យត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាកាចាត់ការ ទៅតាមនីតិវិធីច្បាប់៕

បុរសម្នាក់ឆបោក ម៉ូតូគេអស់ ៨គ្រឿង អស់ល័ក្ខ ជាប់ខ្នោះនគរបាល

បុរសម្នាក់ឆបោក ម៉ូតូគេអស់ ៨គ្រឿង អស់ល័ក្ខ ជាប់ខ្នោះនគរបាល

បុរសម្នាក់ឆបោក ម៉ូតូគេអស់ ៨គ្រឿង អស់ល័ក្ខ ជាប់ខ្នោះនគរបាល