មន្រ្តីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយ ការចែកចាយលក់ ស្រាស នៅផ្សារបានលុង

ភ្នំពេញ ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល រួមជាមួយមន្រ្តី សាខាកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ បានចុះត្រួតពិនិត្យ និងអប់រំផ្សព្វផ្សាយ ជុំវិញបញ្ហាពាក់ព័ន្ធ ការធ្វើចរាចរ ចែកចាយលក់ដូរ និងការប្រើប្រាស់ ឬទទួលទានស្រាស ស្រាថ្នាំ នៅផ្សារបានលុង និងគោលដៅ មួយចំនួនក្នុងខេត្តរតនគិរី។

សកម្មភាពនៅព្រឹកថ្ងៃទី១៨ ធ្នូ នេះ មន្រ្តីកាំកុងត្រូល បានត្រួតពិនិត្យ រូបវន្តលើមុខទំនិញ ការដាក់តាំងលក់ ស្លាកសញ្ញាលើសំបកវេចខ្ចប់  និងមុខសញ្ញាចាំបាច់នានា ព្រមទាំងបានដកយកគំរូ តាមបច្ចេកទេសបញ្ចូន ទៅវិភាគនៅមន្ទីរពិសោធន៍ រកមុខសញ្ញានៃគ្រោះថ្នាក់ដែលអាចមានជាយថាហេតុ ដើម្បីដាក់វិធានការ តាមផ្លូវច្បាប់ ពិសេសវត្តមានសារធាតុមេតាណុលក្នុងស្រា ដែលពេលថ្មីៗនេះបានបណ្តាលឲ្យមានអ្នកពុល និងស្លាប់បាត់បង់អាយុជីវិត ជាបន្តបន្ទាប់។

ជាមួយគ្នានេះ មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំបងប្អូនជាអាជីវករ អ្នកលក់ដូរប្រកបដោយសីលធម៌ ការទទួលខុសត្រូវ និងត្រូវផ្គត់ផ្គង់ទំនិញម្ហូបអាហារ ក៏ដូចជាភេសជ្ជៈ ជាគ្រឿងស្រវឹង ដែលមានប្រភព ច្បាស់លាស់ មានស្លាកសញ្ញាត្រឹមត្រូវ និងមិនត្រូវលាយ ឬដាក់បញ្ចូលសារធាតុហាមឃាត់ ដែលទង្វើបែបនេះ ជាការល្មើសច្បាប់ ហើយត្រូវប្រឈមមុខទោស ទណ្ឌធ្ងន់ធ្ងរ។

មន្រ្តីពាក់ព័ន្ធខាងលើបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នលើការប្រើប្រាស់ ឬទទួលទានម្ហូបអាហារ និងភេសជ្ជៈនានា ដោយត្រូវពិនិត្យឲ្យបានល្អិតល្អន់ទាំងលើស្លាកសញ្ញា កត្តាអនាម័យ ប្រភព និងសូមរាយការណ៍មកសមត្ថកិច្ច ក្នុងករណីមានព័ត៌មាន ឬរកឃើញភាពមិនប្រក្រតីនៃបញ្ហាម្ហូបអាហារ ពិសេសពាក់ព័ន្ធស្រាស ស្រាថ្នាំតែម្តង ៕