យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

ភ្នំពេញ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយដែលបុរស ​២​ នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារ​រថយន្ត​កុងតឺន័របុក​ ខណៈពេល​ជិះ​ម៉ូតូ​យក​ទារិកា​អាយុ​ ៣​ ខែ ដែលជា​កូន​របស់​សង្សារ​ខ្លួន ទើបតែ​លេបថ្នាំ​ទម្លាក់ចោល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៥​ នៅលើ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ មុខ​រោងចក្រ​ប៊ឺ​រី ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ​​ប្រភព​ព័ត៌​មាន​ពី​កន្លែងកើតហេតុបានឱ្យដឹងថា​នៅមុន​ពេល​កើត​គេ​ឃើញ​បុរស ​២ ​នាក់​ជិះ​ម៉ូ​តូម៉ាក​ស្មាស់​វី​រី​វ៉ូ​ពណ៌​ខ្មៅ​១​គ្រឿង ​ពាក់​ស្លាក​លេខ​កំពត​1G-0130 ជិះ​តាមបណ្តោយ​ផ្លូវ​អូរ​ដឹ​ម​ស្រូវ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ។

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

លុះ​ជិះ​មកដល់​ចំណុចកើតហេតុក៏មាន​រថយន្ត​កុងតឺន័រ​ម៉ាក ហ៊ី​យាន់​ដាយ​ ក្បាល​ពណ៌​ទឹកប៊ិច​ ១​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-4156 ​បើក​ចេញពី​ផ្លូវលំ ទល់មុខ​រោងចក្រ​ប៊ឺ​រី ឆ្លងផ្លូវ​បេតុង​បាន បន្តិច​ក៏​ទៅបុក​ចំ​ម៉ូតូបុរស​ទាំង ​២​ នាក់ បណ្តាលឱ្យ​ដួល​បោក​ក្បាល​ទៅ​ថ្នល់​ហូរឈាម​សន្លប់​ស្តូកស្តឹង ហើយ​នៅក្បែរ​ខ្លួន​បុរសរងគ្រោះ​ទាំង ​២ ​នាក់​គេ​ឃើញ​មាន​ទារិកា អាយុ​ប្រហែល​ ៣ ​ខែ ខ្ចប់​កន្សែងស​ច្រក​ក្នុង​ថង់ ធ្វើឱ្យ​ប្រជា​ពលរ​ដ្ឋដែល​ចោមរោម​មើល​ហេតុ​ការណ៍មានការ​ងឿង​ឆ្ងល់​គ្រប់ៗ​គ្នា​ ។​ ជនរងគ្រោះ​ទាំង​២​នាក់​នៅ​មិនទាន់​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

តែបើ​តាម​សម្តី​ស្ត្រី​ ២ ​នាក់ ​ដែល​ស្គាល់​ជនរងគ្រោះ បាន​ប្រាប់ឱ្យដឹងថា​ ជនរងគ្រោះ​ម្នាក់​មាន​ប្រពន្ធ ហើយ មាន​ផ្ទៃពោះ​ ៦​ ខែ និង ​ជនរងគ្រោះ​ម្នាក់ទៀតមាន​សង្សារ​ជានា​រី​បំរើការ​ក្នុង​ក្លឹប​កំសាន្ត​ម្នាក់ ហើយ​ឮសូរ​ថា​មាន​ផ្ទៃពោះ​ ៣​ ទៅ​ ៤ ​ខែ ហើយ​ទារិកា​នេះ​សង្ស័យ​ជា​កូន​របស់​ជនរងគ្រោះ​ជា​មួយ​សង្សារ ដែល​ទើប​នឹងលេបថ្នាំ​ទម្លាក់ ហើយ​ប្រហែលជា​ចង់​យកទៅ​បោះចោល ពីព្រោះ​ជនរងគ្រោះ ​និង​ សង្សារ​នឹងស្ត្រី​អ្នក​ដែល​រៀបរាប់​ប្រាប់​ជា​អ្នក​ជួល​បន្ទប់​ក្បែរ​គ្នា ។

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​

​តែ​ពេល​ជិះ​ម៉ូតូ​មកដល់​ទីនេះ​ក៏​ជួប​គ្រោះថ្នាក់​ចរចរណ៍​បែបនេះ​តែម្តង​។​ ភ្លាមៗនោះ​រថយន្ត​បង្ក ​និង​ អ្នកបើកបរ​ត្រូវបានសន្តិសុខ​នៅក្បែរនោះ​ដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ច ​។​ ក្រោយពេល​កើតហេតុ​រថយន្ត​ក្លីនិក​ឯកជន គីម សុង ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ ហើយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង បានធ្វើការ​វាស់​វែង​នាំយក​ម៉ូតូ​ និង ​រថយន្ត​បង្កទៅ​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ការដោះស្រាយ​ ៕ (ប្រភព TV5)

យក​ទារិកា ៣ ខែ ទៅ​បោះចោល បែរជា​ត្រូ​រថយន្ត​កុងតឺន័រ​បុក​