កម្មករ​ជាង​៤០​រោងចក្រ​នៅ​ក្រុង​បាវិតបាន​ចូល​ធ្វើការ​វិញ​ហើយ​​ តែនៅ​​​ទាមទា​រដំឡើង​ប្រាក់ខែ​គោល​ដ​ដែល

ខេត្តស្វាយរៀង ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ​ធ្នូ  ២០១៥ ​កម្មករ​-កម្ម​ការ​នី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​ធេ​ន​ និងតំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង បាន​ចូល​ធ្វើការ​វិញ​ហើយ ដោយ​មាន​សម្ថ​ត​កិច្ច​ចម្រុះ​រាប់រយ​នាក់​រួមមាន​នគរ​បាល​ និង​កងរាជអាវុធហត្ថ​ក្រុង​ខេត្ត​បាន​ដាក់​កម្លាំង​ការពារ​នៅ​ខាង​មុខ​រោងចក្រ​គ្រប់​រោងចក្រ​ និង​នៅ​ពីមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​ផង​ដែរ ។

​ដោយឡែក​កម្មករ​-កម្ម​ការ​នី​នៅ​​ក្នុង​រោងចក្រ King Maker និង​រោងចក្រ ស្មា​ត​ធិ​ច​ មិន​បាន​ចូល​ធ្វើការ​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​បរិវេណ​រោងចក្រ​ទាំង​ពី​រនេះ​ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ដែរ ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹង​រ៉ឹង​ ហើយ​ក៏​មាន​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យាមកាម​តាម​ដងផ្លូវ​ជាតិ​លេខ​១​ និង​ដាក់​កម្លាំង​យាមកាម​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ​​​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ​ក្រុង​បា​វិត​ និង​នៅ​មុខ​រោងចក្រ​នានា​តាម​ផ្លូវជាតិ​លេខ​១​ផង​ដែរ​។

​នៅ​ខាង​មុខ​រោងចក្រ​សមត្ថកិច្ច​បាន​ដាក់​មីក្រូ​ប្រកាសផ្សព្វផ្សាយ​សារា​ចរណ៍​ណែនាំ​ និង​សំណូមពរ​ដល់​កម្មករ-​កម្ម​ការ​នី​ឲ្យ​ចូល​ធ្វើការ​វិញ​ កុំ​ជឿ​ការ​ញុះញង់​ពី​មនុស្ស​អគតិ​មួយ​ក្តាប់​តូច​នាំ​ឲ្យ​ខូចខាត​ផល់​ប្រយោជន៍​ការងារ ​ត្រូវ​ជឿ​ទុកចិត្ត​រាជរដ្ឋាភិបាល​ដែល​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ដើមដំឡើង​ប្រាក់​ឈ្នួល​ ប្រាក់ខែ​គោល​នៅ​ឆ្នាំ​២០១៦​ឲ្យ​បាន​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ ដោយ​អនុវត្តន៍​ចាប់ពី​ខែមករា​ ២០១៦​តទៅ​។

បើ​តាម​លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាញ​វិជ្ជាជីវៈ​ខេត្ត​ និង​ជា​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា​កូដកម្ម​,​ បាតុកម្ម​នេះ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៦ ធ្នូ​ កន្លង​ទៅ​នេះ​ ហើយនៅ​មិន​ទាន់​មាន​ភាគី​ណា​ម្នាក់​ចេញ​មុខ​ថា​ ជា​អ្នកដឹកនាំ​ធ្វើ​កូដកម្ម ,​បាតុកម្ម​នេះ​នៅឡើយ​ទេ​ គ្រាន់តែ​មាន​ពាក្យ​ចចា​មអារាម​ថា កូដកម្ម​ និង​បាតុកម្ម​​​លើក​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឱ្យ​ខាង​រោងចក្រ​ដំឡើងប្រាក់​ឈ្នួលឱ្យ​ដូច​ឆ្នាំ​២០១៥​ ដែល​បាន​ដំឡើង​ចំនួន២៨$ ​សរុប​១២៨​ដុល្លា​រ ហើយ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ក្រុមហ៊ុន​បាន​បិទប្រកាស​តាម​សេចក្តីសម្រេច​របស់​អង្គប្រជុំ​នៅ​រាជធានី​ភ្នំពេញ​ដំឡើង​ប្រាក់ខែ​គោល​ត្រឹម​១២​ដុល្លា​រប៉ុណ្ណោះ​ទើប​កម្មករ​-កម្ម​ការ​នី​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​៕