ខ្សែបម្រើ​ជនជាតិ​បារាំង​កោតសរសើរ​លោក ប៉េ​ប ក្វា​ឌី​យូ​ឡា ជា​គ្រូបង្វឹក​ដ៏​លេចធ្លោ​នៅ​លើ​ពិភពលោក

កីឡាករ​ឃី​ង​ស្លី ហ្គោ​ម៉ុង ខ្សែបម្រើ​វ័យក្មេង​ជនជាតិ​បារាំង​របស់​ក្លិប Bayern Munich បាន​កោតសរសើរ​លោក​ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​ថា ជា​គ្រូបង្វឹក​ឆ្នើម​បំផុត​នៅ​លើ​លោក ខណៈ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​កំពុង​ត្រៀម​ចាក​ចេញពី​ក្លិប​ក្រោយ​ពេល​ចប់​រដូវ​កាល​នេះ ។

ខ្សែបម្រើ​ជនជាតិ​បារាំង​អាយុ​១៩​ឆ្នាំ ដែល​ស្ថិត​ក្នុង​កិច្ចសន្យាខ្ចី​ពី​Juventus ចំនួន​២​រដូវ​កាល​រូប​នេះ​ថ្លែង​ថា​៖«​ខ្ញុំ​សោកស្ដាយ​ណាស់ ប្រសិនបើ​លោក​ប៉េ​ប ចាក​ចេញពី​ក្លិប ។ គាត់​ជា​គ្រូបង្វឹក​ល្អ​បំផុត​នៅ​លើ​លោក ខ្ញុំ​អភិវឌ្ឍ​សមត្ថភាព​ទៅ​មុខ​ក្រោម​ការ​ដឹកនាំ​របស់​គាត់ » ៕

  • ខ្សែបម្រើ​ជនជាតិ​បារាំង​កោតសរសើរ​លោក ប៉េ​ប ក្វា​ឌី​យូ​ឡា ជា​គ្រូបង្វឹក​ដ៏​លេចធ្លោ​នៅ​លើ​ពិភពលោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2015/12/18  Category:កីឡា