អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ហិរញ្ញវត្ថុ​ ISIS​ ខណៈ​ចំណូល​ ISIS​ រកបាន​មិន​តិច​ជាង​៨០​លាន​ដុល្លារ​ក្នុង​១​ខែ

​បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ប្រជុំ​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ បោះ​ឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​សម្រេច​ដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ហិរញ្ញវត្ថុ​ក្រុម​ឧទ្ទាម​នៃ​រដ្ឋ​អ៊ី​ស្លា​ម​(ISIS)​ ក្រោម​ការ​ដឹកនាំ​កិច្ចប្រជុំ​របស់​លោក​ Jacob​ Lew​ រដ្ឋមន្ត្រី​រតនាគារ​សហរដ្ឋអាមេរិក​ តាម​រយៈ​រារាំង​ការ​ជួញដូរ​ប្រេង​ ចរន្តអគ្គិសនី​ និង​វត្ថុ​បុរាណ​របស់​ក្រុម​ ISIS​ ជាដើម​ ។​ល​។​ ខណៈ​ក្រុម​ ISIS​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​មាន​គ្រឹះ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ។​

​តាម​ការ​ស្រាវជ្រាវ​របស់​អ្នកវិភាគ​ ISH​ បាន​ឲ្យ​ដឹង​ថា​ ជាង​៥០​ភាគរយ​នៃ​ប្រភព​ចំណូល​ទាំងមូល​របស់​ក្រុម​ ISIS​ គឺ​បាន​មក​ពី​ការ​ជំរិត​កំហែង​យក​ប្រាក់​ និង​ការ​លួច​ប្លន់​ និង​ប្រមាណ​៤៣​ភាគរយ​នៃ​ប្រភព​ចំណូល​ បាន​មក​ពី​ការ​លក់​ប្រេង​ រីឯ​ចំណូល​ផ្សេងៗ​ទៀត​បាន​មក​ពី​ការ​រត់ពន្ធ​គ្រឿងញៀន​ និង​ការ​លក់​ចរន្តអគ្គិសនី​ ដែល​ធ្វើ​ឲ្យ​ចំណូល​ប្រចាំខែ​របស់​ក្រុម​ ISIS​ គឺ​មាន​ចំនួន​ប្រមាណ​មិន​តិច​ជាង​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើយ​ក្នុង​១​ខែៗ​ ៕​

អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ហិរញ្ញវត្ថុ​ ISIS​ ខណៈ​ចំណូល​ ISIS​ រកបាន​មិន​តិច​ជាង​៨០​លាន​ដុល្លារ​ក្នុង​១​ខែ អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ហិរញ្ញវត្ថុ​ ISIS​ ខណៈ​ចំណូល​ ISIS​ រកបាន​មិន​តិច​ជាង​៨០​លាន​ដុល្លារ​ក្នុង​១​ខែ