ទាហាន​មូលដ្ឋាន​សមុទ្រ​រាម យក​ទូក​អូស​ចូលក្នុង​ឆក​ចំការ​ដូង អូស​ប៉ះ​មង​ក្តាម​ប្រជា​នេសាទ ហើយ​គំរាម​បាញ់​ទម្លាក់​ទឹកសមុទ្រ​

ព្រះសីហនុ: ប្រជា​នេសាទ​នៅ​ភូមិ​អុង​ចំការ​ដូង​រាម សូម​អំពាវនាវ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទៀ សុខា មេបញ្ជាការ​កងទ័ពជើងទឹក នៅ​ផ្ទៃសមុទ្រ​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ពី​រឿង​ទូក​អូស​ត្រី​បង្គា​របស់លោក រ៉ា ដែលជា​មន្ត្រី​យោធា​ទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម បាន​យក​ទូក​អូស មាន​កម្លាំង​រាប់រយ​សេស ចូលមក​អូស ក្នុង​តំបន់​ទឹក​រាក់ នៅមុខ​ចំការ​ដូង​រាម ជា​រៀងរាល់​យប់​។​

​ប្រជា​នេសាទ បាន​លើកឡើងថា ទូក​អូស​របស់លោក​រ៉ា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មង​ក្តាម មង​ត្រី​ពលរដ្ឋ​អស់​ជាច្រើន ហើយ​គំរាម​បាញ់សម្លាប់​ពួកគាត់ ដោយ​អាវុធ​ទៀតផង​។​
                
​ប្រជា​នេសាទ​ចំនួន ២​គ្រួសារ បាន​រាយការណ៍​ថា យប់​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​
​ពូក​គាត់​ឃើញ​ទូក​មង​អូស​ធំ​មួយ បាន​លួច​ចូលមក​អូស​ក្នុង​តំបន់​ទឹក​រាក់ មុខ​ចំការ​ដូង ហើយ​បាន​ប៉ះ​មង​ក្តាម​ពួកគាត់ ភ្លាមនោះ ពួកគាត់​បាន​បញ្ចេះ​ម៉ាស៊ីន​ទូក​តូចៗ ដេញ ដោយ​ស្រែក​ប្រាប់ថា ឲ្យ​ឈប់​សិន អូស​ប៉ះ​មង​ក្តាម ដាច់​អស់ហើយ ពេលនោះ ស្រាប់តែ​ឃើញ ឈ្មោះ រ៉ា ជា​មន្ត្រី​យោធា​មូលដ្ឋាន​សមុទ្រ​រាម ចេញមុខ​មក​ដោយ​ស្រែក​គម្រាម​ពួកគាត់ ហើយ​ព្រមាន​បាញ់​ទម្លាក់​ទឹក​ចោល​ថែមទៀត​។

​ប្រជា​នេសាទ​ខាងលើ បាន​និយាយថា ដោយសារតែ​ពួកគាត់ បាត់បង់​មង​ក្តាម​អស់​ច្រើន ដែល​បានមកពី​ការខ្ចី​បុល​លុយ​គេ យកមក​រកស៊ី​ផង ពួកគាត់​បានសម្រេច​ចិត្ត​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​រាម​ដែរ តែ​មិនបាន​លទ្ធផល​អ្វី​ទេ ព្រោះ​លោក​ប៉ូលិស មិន​ហ៊ាន​នឹង​ទាហាន​ឈ្មោះ​រ៉ា​នោះទេ​។​

​សូមបញ្ជាក់ថា ពលរដ្ឋ​ក្នុង​ឃុំ​ចំការ​ដូង​រាម ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ថា ឈ្មោះ រ៉ា ជា​មន្ត្រី​យោធា​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​។ ឈ្មោះ​រ៉ា​នោះ ជា​កូនប្រុស​យាយ​ក្តាម រស់នៅ​ភូមិ​អុង​ឃុំ​រាម ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​ជុំវិញ​ករណីនេះ មិនទាន់មាន​ការបញ្ជា​ក់​បែបណា​ពី​ឈ្មោះ រ៉ា ដែលជា​ទាហានជើងទឹក ដែល​ប្រជា​នេសាទ បានលើកឡើង​ខាងលើ​នៅឡើយ​ទេ​៕​