នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជន​ឆបោក​និង​លួច​ម៉ូតូ​

ភ្នំពេញ: ​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន ជន​ឆបោកនិង​លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ម្នាក់​ដែល​ធ្វើ​​សកម្មភាព បោក​យកបាន​ម៉ូតូ​រហូតដល់​៨​គ្រឿង ទៅ​ដាក់បញ្ចាំ​នៅ​ឃ្លាំង​រំ​សៀវ​។​

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជន​ឆបោក​និង​លួច​ម៉ូតូ​

​ប្រតិបត្តិការ​ចំ​បង្ក្រាប​និង​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥នេះ ស្ថិតនៅ​ចំណុច​ផ្ទះជួល ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជន​ឆបោក​និង​លួច​ម៉ូតូ​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ត្រែស ធឿន អាយុ ២៥​ឆ្នាំមាន​មុខរបរ​ជាជាង​ជុស​ជុល​ម៉ាស៊ីន​​ត្រជាក់ មាន​ស្រុកកំណើត នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គរ ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺស្នាក់នៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​កម្លាំង​នគរបាល ក្រោម​ការដឹកនាំ បញ្ជា​ផ្ទា​ល់ពី​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ ធ្វើការ​តាមដាន​តាម​ជំនាញ រហូត​តាម​ចាប់​ជននេះ​តែម្តង កាលពី​ព្រឹក​មិញ​។​

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជន​ឆបោក​និង​លួច​ម៉ូតូ​

​មន្ត្រី​ដដែល​បាន​បន្តថា ជនសង្ស័យ​បាន​បោក​ម៉ូតូ និង​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋរហូតដល់​៨​គ្រឿង​រួមមាន ជនរងគ្រោះ​ទី​១-​ឈ្មោះ វ៉ន សុ​វេ​ង អាយុ​២២​ឆ្នាំបាត់​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​លេខ ភ្នំពេញ 1FE-5312យកទៅ​បញ្ចាំ ១២៥០​ដុល្លារ នៅ​ហាង​បញ្ចាំ​យីហោ «​វី​ឃែ​» ។​ទី​២-​ឈ្មោះ ភីវណ្ណៈ អាយុ​២៣​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 1BS-1060 យកទៅ​បញ្ចាំ​៣៥០​ដុល្លារ នៅ​ឃ្លាំង​រំ​សៀវ​។ ទី​៣-ឈ្មោះ ម៉ាង ម៉េ​ត អាយុ​២៧​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០០៨ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-8900 យកទៅ​បញ្ចាំ​៤០០​ដុល្លារ នៅ​ឃ្លាំង​រំសៀវ​។​និង​ទី​៤.​ឈ្មោះ សាយ រី អាយុ​២០​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1BX-7736 យកទៅ​បញ្ចាំ​៥០០​ដុល្លារ នៅហាង​បញ្ចាំ​យីហោ «​វី​ឃែ​» ទល់មុខ​ផែស្ងួត សូ ងួន តាមផ្លូវ​វេ​ង​ស្រេង សង្កាត់ចោមចៅ ខណៈ​៤​គ្រឿង​ទៀត ស្ថិតនៅក្រោម​ការ ស្រាវជ្រាវ​បន្តទៀត​។​

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជន​ឆបោក​និង​លួច​ម៉ូតូ​

​បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបាន​នាំខ្លួន យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការចាត់ការ​តាម​នីតិវិធី​៕​R