នគរបាល​ខណ្ឌ​សែន​សុខ ឃាត់​បុរស​ម្នាក់​និង​ថ្នាំញៀន​១​គីឡូក្រាម​និង​អាវុធខ្លី​១​ដើម​

ភ្នំពេញ:  កម្លាំង​សមត្ថកិច្ច នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ខណៈពេល​មានការសង្ស័យ ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​ធំ​ទម្ងន់​ប្រហែល​១​គីឡូក្រាម និងអាវុធខ្លី​១​ដើម​ផង មាន​កែច្នៃ​ត​កាណុង ខ្ទប់​បំពង់​សំឡេង​។​

​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើឡើង​កាលពី​ម៉ោង​ជិត​១២ ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​ផ្លូវ​១០១៩(​ផ្លូវ​ហាណូយ​)​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​រូបនេះ មិនទាន់​ត្រូវបាន​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខអនុញ្ញាត​ឲ្យ​អ្នកកាសែត​ស្គាល់​អំពី​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ លោកមានប្រសាសន៍ថា ករណីនេះ លោក​បាន​កំពុងធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ បន្តព្រោះ​អាច​ប៉ះពាល់​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​៕R​

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់​បុរស​ម្នាក់​និង​ថ្នាំញៀន​១​គីឡូក្រាម​និង​អាវុធខ្លី​១​ដើម​