ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​សង្កាត់​ទឹកថ្លា ករណី​ប្រើប្រាស់​គ្រឿងញៀន

ភ្នំពេញ: នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ជាបន្តបន្ទាប់​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ក្រោយពី​សមត្ថកិច្ច​បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ព្រំ ឧកញ៉ា រួម​និង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់ កាលពីវេលា​ម៉ោង ៤​និង​៣០​នាទី រសៀល ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ទី​២ភូមិ​ទឹកថ្លា​១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ក់​នេះ​បានធ្វើ​ឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទីថ្ងៃទី​១៨​ធ្នូ​២០១៥​នៅ​ចំណុច​ក្រុម​២​ភូមិ​ទឹកថ្លា​១​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ លី ពិស​ល់ ហៅ​វី អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅបន្ទប់​ជួល ក្រុម​២ ភូមិ​ទឹកថ្លា​១ សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ និង​ស្រុកកំណើត​ភូមិ​រការ​ក្រោម ឃុំ​រកា ក្រុ​កំពង់ចាម ខេត្តកំពង់ចាម​។​ជនសង្ស័យ​ទី​២ឈ្មោះ លី ពិសិដ្ឋ ហៅ​សាល អាយុ​៣៣​ឆ្នាំ​មុខរបរ​ជាងកាត់សក់​ស្នាក់នៅ​ភូមិ​បុរី​១០០​ខ្នង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​ដំណាក់​ព្រីង ឃុំមហាលាភ ស្រុក​កោះសូទិន ខេត្តកំពុងចាម​។​

​សមត្ថកិច្ច​និយាយថា​មុន​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប្រើប្រាស់គ្រឿងញៀន​ខាងលើនេះ​ខ​ណះ​ដែល​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ឈ្មោះ ព្រំ ឧកញ៉ា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់ជួល​លេខ​១០​ជាន់​ទី​១ ក្រុម​២ ភូមិ​ទឹកថ្លា​១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រួមទាំងវត្ថុតាង​ថ្នាំញៀន​៤​កញ្ចប់​តូច កាលពី​រសៀល ថ្ងៃទី​១៧​ធ្នូ​២០១៥​នៅ​បន្ទប់ផ្ទះជួល​ហើយ​យកមក​សាកសួរ​ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ជន​ទាំង២​នាក់​ខាងលើនេះ​បាន​ជាប់​ពាក់ព័ន្ធ​និង​ថ្នាំញៀន​នេះដែរ​ទើប​សមត្ថកិច្ច​ធ្វើការស្រាវជ្រាវ​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ ព្រមទាំង​វត្ថុតាង​បាន​កំពុង​ឃុំខ្លួន នៅ​អធិការដ្ឋាននគរបាល​ខណ្ឌ សែន​សុខ​ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕R​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​សង្កាត់​ទឹកថ្លា ករណី​ប្រើប្រាស់​គ្រឿងញៀន

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​សង្កាត់​ទឹកថ្លា ករណី​ប្រើប្រាស់​គ្រឿងញៀន