សហចៅក្រមស៊ើបអង្កេតរបស់តុលាការខ្មែរក្រហម បិទ​កិច្ច​ស៊ើបសួរ​ប្រឆាំង អ្នកស្រី អ៊ឹម ចែម ក្នុង​សំណុំរឿង​០០៤

ភ្នំពេញ: សហចៅក្រមស៊ើបអង្កេត បានបិទបញ្ចប់​​កិច្ច​ស៊ើបសួរ​ប្រឆាំង អ្នកស្រី អ៊ឹម ចែម នៅក្នុង​សំណុំរឿង​០០៤​។ ការបិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​នោះ គឺ​បន្ទាប់ពី​ប្រើពេលស៊ើបសួរ​​អស់​រយៈពេល ៦ ឆ្នាំ ទាក់ទង​នឹង​បទឧក្រិដ្ឋ​កម្ម ប្រឆាំង​អ្នកស្រី អ៊ឹម ចែម ក្នុងសម័យ​ខ្មែរក្រហម ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។​ នេះបើតាមសេចក្តីប្រកាសរបស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥។

សហចៅក្រមស៊ើបអង្កេតរបស់តុលាការខ្មែរក្រហម បិទ​កិច្ច​ស៊ើបសួរ​ប្រឆាំង អ្នកស្រី អ៊ឹម ចែម ក្នុង​សំណុំរឿង​០០៤