នាយករដ្ឋមន្ត្រី ឥណ្ឌា នឹងទៅរុស្ស៊ី ដើម្បីពិភាក្សា រឿងទិញប្រព័ន្ធ ការពារមីស៊ីល

ញូដេលី៖ លោកនាយក រដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នឹងបោះពួយទៅបំពេញ ទស្សនកិច្ច នៅប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាការងារ ជាមួយនឹង លោក ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និង មន្ត្រី ពាក់ព័ន្ធមួយចំនួនទៀត ពាក់ព័ន្ធនឹងការទិញលក់ ប្រព័ន្ធការពារគ្រាប់មីស៊ីល ដើម្បីពង្រឹងវិស័យ ការពារជាតិ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា លោក ម៉ូឌី នឹងទៅ បំពេញ ទស្សនកិច្ចនៅរុស្ស៊ី រយៈពេលបីថ្ងៃ។ ក្នុងដំណើរទស្សនកិច្ច នេះ ប្រទេសទាំងពីរ នឹងធ្វើកិច្ចពិភាក្សាគ្នាលើ ការទទួលយកប្រព័ន្ធការពារមីស៊ីល Russian S-400 ដ៏មានសក្តានុពល ពីរុស្ស៊ី ផងដែរ។

គួរបញ្ជាក់ថា ក្រសួងការបរទេសឥណ្ឌា កាលពីពេលថ្មីៗ នេះ បានសម្រេចឲ្យមានការទិញ ប្រព័ន្ធការពារគ្រាប់ មីស៊ីល ខាងលើ ពីរុស្ស៊ីចំនួន ៥ គ្រឿង ដើម្បីបង្កើនកិច្ចការពារ ជាតិ ស្របពេលដែលខ្លួន កំពុងមានភាពតានតឹង ជាមួយនឹងប៉ាគីស្ថាន៕

នាយករដ្ឋមន្ត្រី ឥណ្ឌា នឹងទៅរុស្ស៊ី ដើម្បីពិភាក្សា រឿងទិញប្រព័ន្ធ ការពារមីស៊ីល