ចិន៖ កម្មករ ១៩នាក់ ដែលជាប់ខ្លួន ក្នុងអណ្តូងរ៉ែ ទំនងជាស្លាប់ អស់ហើយ

ហាប៊ីន៖ កម្មករចំនួន ១៩ នាក់ ដែលបានជាប់ខ្លួន ក្នុងអណ្តូងរ៉ែ ស្ថិតនៅក្នុងទីក្រុង ហេកាំង នៃខេត្តហៃឡុងជាង ប្រទេសចិន ដោយសារតែការផ្ទុះ កាលពីរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ ២០១៥ នោះ ត្រូវបានក្រុមសង្គ្រោះ អះអាងថា ទំនងជាមិនអាចនៅ រស់រានមានជីវិត នោះ ឡើយ។ នេះបើតាមសារ ព័ត៌មានស៊ិនហួ ចេញផ្សាយនៅ ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០១៥។

អណ្តូងរ៉ែ ដែលបានផ្ទុះ នោះមានឈ្មោះថា សៀងយ៉ាង ដោយអំឡុងពេលកើតហេតុ មាន កម្មករ បម្រើការងារ ចំនួន ៥២ នាក់ ដោយក្នុងនោះ ១៧នាក់បានស្លាប់ បន្ទាប់ពីផ្ទុះ និង ១៩នាក់បន្តជាប់ខ្លួននៅក្នុង អណ្តូង ប៉ុន្តែមក ដល់ថ្ងៃសុក្រ ពួកគេទំនងជាគ្មានជីវិតរស់នៅ នោះទេ។ នៅរសៀលថ្ងៃសុក្រ នេះផ្សែងនៅតែបន្តហុយចេញ ពី កន្លែងកើតហេតុនៅឡើយ។

គួរបញ្ជាក់ថា ការផ្ទុះអណ្តូងរ៉ែ នោះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត រកមូលហេតុ ប៉ុន្តែ ដោយសារតែឧស្ម័នពុល ចេញពីការផ្ទុះ បានរីកសាយភាយពេញតំបន់ ទើបក្រុមសង្គ្រោះ អះអាងថា កម្មករដែលកំពុងជាប់ខ្លួន ពិតជាមិន អាចស៊ូទ្រាំ នឹងស្ថានភាពអាក្រក់នេះឡើយ៕

ចិន៖ កម្មករ ១៩នាក់ ដែលជាប់ខ្លួន ក្នុងអណ្តូងរ៉ែ ទំនងជាស្លាប់ អស់ហើយ