ទំនាក់ទំនង​រវាង​ចិន​និង​អាហ្វ្រិក​មាន​លើស​ពី​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ

ទំនាក់ទំនង​រវាង​ចិន​និង​អាហ្វ្រិក​មាន​លើស​ពី​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ

ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​លោក Jacob Zuma (ខាងស្តាំ) ចាប់​ដៃ​ជាមួយនឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping បន្ទាប់ពីសន្នីសីទ​សារព័ត៌មាន​រួមគ្នា​មួយ​នៅ​អាហ្វ្រិកខាងត្បួូង នា​ថ្ងៃ​ទី០២ ខែ​ធ្នូ ឆ្នាំ​២០១៥។ប្រធានាធិបតី​ចិន​លោក​ស៊ី ​ជីង​ពីង (Xi Jinping) បាន​ទៅ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ដើម​ខែ​ធ្នូ ដើម្បី​ចូល​រួម​ក្នុង​វេទិកា​ចិន​ និង​អាហ្រ្វិក​ ដែល​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ។ ព្រឹត្តិការណ៍​ដូច​នេះ​តែង​តែ​មាន​នូវ​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ទំហំ​ទឹក​ប្រាក់​យ៉ាង​​ច្រើន​ ប៉ុន្តែទំនាក់​ទំនង​រវាង​ចិន​ និង​អាហ្រ្វិក​ប្រហែល​កំពុង​មាន​ការ​ផ្លាស់ប្តូរ​លើស​ពី​នេះ។ ជូហានណាសប៊ឺគ —

ប្រធានាធិបតី​ចិន​លោក​ស៊ី ​ជីង​ពីង (Xi Jinping) បាន​ទៅប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ដើម​ខែ​ធ្នូ ដើម្បី​ចូល​រួម​ក្នុង​វេទិកា​ចិន​ និង​អាហ្រ្វិក​ ដែល​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ។ ព្រឹត្តិការណ៍​ដូច​នេះ​តែង​តែ​មាន​នូវ​ការ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ក្នុង​ទំហំ​ទឹក​ប្រាក់​យ៉ាងច្រើន​ ប៉ុន្តែទំនាក់​ទំនង​រវាង​ចិន​ និង​អាហ្រ្វិក​ប្រហែល​កំពុង​មាន​ការ​ផ្លាស់ប្តូរ​លើស​ពី​នេះ។

តើ​អាហ្រ្វិក​មាន​ប្រយោជន៍​ធំ​ប៉ុន​ណា​សម្រាប់​ចិន?

ប្រធានាធិបតី​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​និយាយ​ថា​ទំនាក់ទំនង​នេះ​មាន​ប្រយោជន៍​ «ច្រើន​ណាស់»។

លោក​ប្រធានាធិបតី​ Jacob Zuma នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ទើប​តែ​បាន​ឃើញ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​២៦​ ដែល​មាន​តម្លៃ​៩៤​ពាន់​លាន​រ៉ាន (រូបិយប័ណ្ណ​របស់​អាហ្វ្រិក​ខាង​ត្បូង)»។

នៅ​ក្នុង​នោះ​ កិច្ចព្រមព្រៀង​ផ្សេងៗ​របស់​ចិន​ជាមួយ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​តែ​មួយ​មាន​ចំនួន​៦,៥ ពាន់​លាន​ដុល្លារ។ ទំហំ​ថវិកា​ច្រើន​ដូចនេះ​ហើយ​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​កិច្ច​ពិភាក្សា​អំពី​ទំនាក់ទំនង​ចិន​ និង​អាហ្រ្វិក។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ចំនួន​១០​ ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី០២ ខែ​ធ្នូ នៅ​ប្រទេស​ស៊ីមបាវ៉េ (Zimbabwe) ​ប្រទេស​ចិន​បាន​ប្តេជ្ញា​ផ្តល់ប្រាក់​១,២​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ថាមពល​មួយ។ ហើយ​ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា​ក៏​មាន​ផែនការ​សើ្ន​សុំ​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​នូវ​ទឹក​ប្រាក់​២០​ពាន់​លាន​ដុល្លារ​ទៀត​ សម្រាប់​គម្រោង​ផ្លូវ​ដែក​និង​គម្រោង​ថាមពល។

ក៏​ប៉ុន្តែ ​រដ្ឋ​មន្រ្តី​ការបរទេស​ចិន​លោក ​Wang Yi ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី០៣ ខែ​ធ្នូ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ថា ទំនាក់ទំនង​រវាង​ចិន​ និង​អាហ្រ្វិក​គឺ​ទំនាក់ទំនង​មាន​សារៈសំខាន់​ជាង​កញ្ចប់​ថវិកាទៅ​ទៀត ហើយ​លោក​ប្រធានាធិបតី ​ស៊ី​ ជីងពីង មិន​មែន​គ្រាន់​តែ​ជា​អ្នក​ផ្តល់​អំណោយ​ទៅ​ដល់​មេដឹកនាំ​នៅ​អាហ្វ្រិក​តែ​ប៉ុណ្ណោះ​ទេ។

 តាម​រយៈ​អ្នក​បកប្រែ លោក​ Wang Yi ​បាន​និយាយ​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ និង​អាហ្វ្រិក​គឺ​អំពី «ការ​ធានា​ថា ពិភព​លោក​នេះ​នឹង​មាន​ភាព​យុត្តិធម៌​ជាង​មុន មាន​សន្តិសុខ​ជាង​មុន និង​មាន​ការ​រីក​ចម្រើន​ជាង​មុន​ដោយ​ការ​ចូលរួម​ពី​មនុស្ស​គ្រប់​គ្នា។

ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​ រដ្ឋាភិបាល​ចិន​នា​ពេល​ថ្មីៗ​នេះ​បាន​រៀបចំ​យុទ្ធសាស្រ្ត​ថ្មី​មួយ​នៅ​អាហ្វ្រិក។ នោះ​គឺ​ការ​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា​ទៅ​ឲ្យ​សហភាព​អាហ្រ្វិក។ ចិន​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ម៉ាលី​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ក្នុង​ឆ្នាំ​នេះ។ ហើយ​នា​ពេល​ថ្មីៗ​នេះ ​ចិន​ក៏​បាន​ប្រកាស​ពី​ផែនការ​សាង​សង់​មូលដ្ឋាន​ដឹក​ជញ្ជូន​ទ័ព​ជើង​ទឹក​មួយ​នៅ​ប្រទេស​ជីប៊ូទី​ (Djibouti) ដែល​ជា​ប្រទេស​កោះ​តូច​មួយ​នៅ​ជាយ​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា