សម្តេចតេជោ និង ប្រាយុទ្ធ ច័ន្ទអូចា ធ្វើជាសហអធិបតី ក្នុងពិធី ចុះហត្ថលេខា ៥ចំណុច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដី នៃព្រះរាជណាចក្រ កម្ពុជា និងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ ធ្វើជាសហអធិបតី ក្នុងពិធីចុះហត្ថលេខា ៥ចំណុច នៅទីក្រុងបាងកក ប្រទេសថៃ អំឡុងពេល បំពេញ ទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសថៃ នាថ្ងៃទី១៨ -១៩ ខែធ្នូ ឆ្នាំ២០១៥។

សម្តេចបានបញ្ជាក់នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែធ្នូនេះថា  ប្រតិភូអមដំណើរ ត្រូវបាន ទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្ដៅពីសំណាក់ រាជរដ្ឋាភិបាលថៃ។

សម្តេចបន្តថា “សម្តេច តេជោ និងលោក ប្រាយុទ្ធ ច័ន្ទអូចា បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា លើ ឯកសារមួយចំនួន”។

ពិធីចុះហត្ថលេខាទាំងនោះរួមមាន៖
១. សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី២”។
២. អនុស្សារណៈ នៃការយោគយល់ ស្តីពីការអភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន
៣. អនុស្សារណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ
៤. កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលករ
៥. កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ធុរៈកិច្ចថៃផងដែរ៕