ប៉ូលិសចរាចរណ៍ចិន ព័ទ្ធវាយឡានតាក់សុី បើកបរដូចកំរោលចូល (មានវីដេអូ)

ចិន៖ ប៉ូលិសចរាចរណ៍បួននាក់ ត្រូវទទួលរងរបួស នៅពេលដែលពួកគាត់ឡោមព័ទ្ធ តាក់សុីមួយគ្រឿងដែលបើកបរដូចកំរោលចូល នៅកណ្តាលទីប្រជុំជន។

ប៉ូលិសចរាចរណ៍ចិន ព័ទ្ធវាយឡានតាក់សុី បើកបរដូចកំរោលចូល (មានវីដេអូ)

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏គួឲ្យតក់ស្លុតមួយនេះ កើតឡើងនៅផ្លូវ Dongguan ក្នុងខេត្ត Guangdong កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបណ្តាលឲ្យបូលិសចរាចរណ៍បួននាក់ ក្នុងចំណោមប្រាំនាក់រងរបួស ទៀតផង។

ពីដំបូងរថយន្តតាក់សុីមួយគ្រឿងនោះ ត្រូវបានបញ្ឍប់ដោយហេតុថា អ្នកបើកបរតាក់សុីនោះ មិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។ ក្រោយមកដោយហេតុតែ ចង់គេចពីសំណាញ់ច្បាប់ អ្នកបើកតាក់ស៊ីនោះ បានព្យាយាមបើកគេចចេញទាំងកំរោល ដោយមិនគិតពីការខូចខាតជុំវិញ និងអាយុជីវិតអ្នកដ៏ទៃឡើយ ទើបប៉ូលិសចរាចរណ៍មួយក្រុម ព្យាយាមស្ទាក់ចាប់ និងវាយកំទេច រថយន្តតាក់សុីយ៉ាងប្រផាប់ចាប់ប្រភីង មើលទៅស្តែងដូចជា ក្នុងរឿងហុងកុងដូច្នោះដែរ៕

តោះចង់ដឹងហេតុការណ៍យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត