អ្នកជំនាញ IT មកពី​បណ្ឌិតសភា​អាស៊ាន ប្រាប់​ពី​របៀប​ការពារ​កុំ​ឲ្យ​គេ ចូល​លួច​ទិន្នន័យ​

ភ្នំពេញ: អ្នកជំនាញ​ខាង​ព័ត៌មានវិទ្យា​(IT)​មកពី​បណ្ឌិតសភា​អាស៊ាន​បានមក​ចែករំលែក​នូវ​បទពិសោធន៍​ផ្នែក​ការពារ​សន្តិសុខ​ប្រព័ន្ធ​របៀបការ​ពារ​កុំ​ឲ្យ​គេ​ហេ​ក​ចូល​លួច​ទិន្នន័យ​ឬ​ឯកសារ​ផ្សេងៗ កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​លោក ហ្គែ​ន ហ្វ្រែ​ន​ស៊ី​ស (GLEN FRANCIS) ប្រធាន​ផ្នែក​ព័ត៌មាន បណ្ឌិតសភា​អាស៊ាន នៅ​សណ្ឋាគារ​ឡី​រ៉​យ៉ា​ល់​។​

​លោក ហ្គែ​ន ហ្វ្រែ​ន​ស៊ី​សបាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​រូបលោក​បានមក​ចែករំលែក​នូវ​បទពិសោធន៍​ផ្នែក​ការពារ​សន្តិសុខ​ប្រព័ន្ធ​របៀបការ​ពារ​កុំ​ឲ្យ​គេ​ហេ​ក​ចូល​លួច​ទិន្នន័យ​ឬ​ឯកសារ​ផ្សេងៗ​ហើយ​ខណៈពេលដែល​គេ​ហេ​ក​ចូល​បាន​ហើយ​នោះ​តើ​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​និង​ជួយសង្គ្រោះ​យ៉ាងដូចម្តេច​?​។​

​លោក​បាន​បន្តថា លើក​ទី​១​ធ្វើ​នៅ​ខេត្តសៀមរាប​និង​លើក​ទី​២​នេះ​ធ្វើ​នៅ​ភ្នំពេញ​ដោយ​យើង​បាន​អញ្ជើញ​ក្រុមហ៊ុន​ចំនួន​៣០​មកជួបជុំ​គ្នា​ហើយ​ភាគច្រើន​គឺប្រធាន​ផ្នែក​ព័ត៌មាន​(CIO) មកពី​ធនាគារ . ទូរ​ទ​គមនាគមន៍​និង​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត​ព្រមទាំង​មកពី​ខាង​រដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​ការជួប​ជុំគ្នា​នេះ​គឺជា​ការចែករំលែក​នូវ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​ពួកគាត់​លើកឡើង​នូវ​អ្វីដែល​ពួកគាត់​បាន​ជួបប្រទះ ពី​ផល​លំបាក​ចំពោះ​ការការពារ​នូវ​ទិន្នន័យ ឬ ឯកសារ​ផ្សេងៗ​របស់​ស្ថាប័ន​ពួកគាត់​ហើយ​ទន្ទឹមនឹងនោះ​យើង​នឹង​ប្រាប់​ពី​វិធី​ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច ថា​តើ​ត្រូវការពារ​យ៉ាងដូចម្តេច​?

​លោក​បាន​បញ្ជាក់ថា ការចែករំលែក​នេះ​គឺ​មិន​តម្រូវ​ឲ្យ​ចំណាយ​ប្រាក់​ច្រើន​នោះទេ គឺ​យើង​អាច​ពិភាក្សាគ្នា​ដោយ​បើកចំហរ​មិនមាន​ការលាក់លៀម​។ នៅ​ថ្ងៃ​អនាគត​អាច​នឹងមាន​សកម្មភាព​នេះ​បន្តទៀត សំខាន់​គឺថា​ប្រធាន​ផ្នែក​ព័ត៌មាន​(CIO)​នៅ​កម្ពុជា​ត្រូវការ​ឲ្យ​រាជបណ្ឌិតសភា​អាស៊ាន​ជួយ​ទៅលើ​ផ្នែក​អ្វី ។​

​ជាមួយគ្នា​នោះ​លោក​បាន​សើ្ន​ឲ្យ CIO​នៅ​កម្ពុជា​គួ​តែ​សហការគ្នា​ចងក្រង​ជា​សមាគម CIO​កម្ពុជា​ដើម្បី​ធ្វើការ​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​អ្វីដែល​ខ្លួន​មាន​ជាមួយនឹង CIO​សឹង្ហ​បុរី CIO ហុងកុង CIO​ម៉ាឡេស៊ី​និយាយ​ជារួម​ជាមួយ​អាស៊ាន​បើ​មាន​បញ្ហា​អ្វី​យើង​អាចជួយ​គ្នា​ដោះស្រាយបាន​ពីព្រោះថា​ព័ត៌មាន​បច្ចេកវិទ្យា​គឺជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​សង្គមជាតិ​ផងដែរ​៕

អ្នកជំនាញ IT មកពី​បណ្ឌិតសភា​អាស៊ាន ប្រាប់​ពី​របៀប​ការពារ​កុំ​ឲ្យ​គេ ចូល​លួច​ទិន្នន័យ​

អ្នកជំនាញ IT មកពី​បណ្ឌិតសភា​អាស៊ាន ប្រាប់​ពី​របៀប​ការពារ​កុំ​ឲ្យ​គេ ចូល​លួច​ទិន្នន័យ​