នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាបបាន​មុខសញ្ញា​ចោរឆក់ ប្លន់​១១​នាក់​‬

ភ្នំពេញ:  កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ទៀង ច័ន្ទ​សារ អធិការ​នរគ​បាលខណ្ឌឫស្សីកែវ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួចឆក់​ប្លន់ បាន​មួយ​សំបុក​។​

នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាបបាន​មុខសញ្ញា​ចោរឆក់ ប្លន់​១១​នាក់​‬

​ក្នុង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប និង​ឃាត់​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច ឆក់​ប្លន់បាន​១១​នាក់​នេះ ធ្វើឡើង​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ជនសង្ស័យ​ប្រុស​ស្រី​ដែល​ឃាត់ខ្លួនទាំង​១១​នាក់​នេះ​មុន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅ​​ឡើយ​ទេ​។​

នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាបបាន​មុខសញ្ញា​ចោរឆក់ ប្លន់​១១​នាក់​‬

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការខណ្ឌឫស្សីកែវ  ដើម្បី​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕R​