ស្រះ​ទឹក​វត្ត​រតនា​រាម ហៅ​វត្ត​ផ្សារកណ្តាល នៅ​ប៉ោយប៉ែត ត្រូវបាន​គេ​ដាក់​ថ្នាំ​បំពុល ចាប់​ត្រី​

បន្ទាយមានជ័យ:  ប្រជាពលរដ្ឋ​ផ្អើល​ឈូរ​ឆរ​ចាប់​ត្រី​ក្នុង​វត្ត​រតនា​រាម ហៅ​ផ្សារកណ្តាល ដោយសារ​តែមាន​ជន​មិន​ស្គាល់មុខ បាន​លួច​ដាក់​ថ្នាំ​បំពុល ចូលចាប់​ត្រី​ស្រះ ដែល​ព្រះសង្ឃ​ប្រើប្រាស់​ទឹកស្រះ​នោះ រាល់ថ្ងៃ​។ វត្ត​កើតហេតុ​នោះ ស្ថិត​ក្នុងភូមិ /​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
              
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ពួកគាត់ បានឃើញ​ក្មេងៗ រត់​ទៅ​ចាប់​ត្រី​ពុល​ពេញ​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត ហើយ​អ្នកភូមិ​ក៏​ផ្អើល​នាំគ្នា ចូលចាប់​ត្រី យកទៅ​ផ្ទះ​ព្រោងព្រៀត​។ ត្រី​ទាំងនោះ ត្រូវគេ​បំពុល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​។​

គួររំលឹកថា អាជ្ញាធរ ឬ​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​ពី​ហេតុការណ៍​ខាងលើ ហើយ​ធ្វើកា​ណែនាំ​ដល់​ពលរដ្ឋ កុំ​ឲ្យ​ទទួលទាន​ត្រី​ទាំងនោះ ព្រោះ​ខ្លាចក្រែង​ពុល ដល់​អ្នកភូមិ​។ ក៏ប៉ុន្តែ​រហូតដល់​ល្ងាច​ថ្ងៃទី​១៨ ខែធ្នូ​នេះ មិនទាន់មាន​បញ្ហា​អ្វី​នៅឡើយ​ទេ​៕