ប៉េអឹម ចាប់​យុវជន ៣​នាក់ ដែល​ព្រួត​គ្នា ចាប់រំលោភ​ស្ត្រី​ម្នាក់ បានសំរេច

បន្ទាយមានជ័យ: ​ជនសង្ស័យ ៣​នាក់ ជាប់​ពាក់ព័ន្ធ​ការចាប់​ស្ត្រី​ម្នាក់ រំលោភ​ផ្លូវភេទ រហូត​បានសម្រេច ត្រូវបាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន តាម​ពាក្យ​ប្តឹង​ស្ត្រី​របស់​រងគ្រោះ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅ​ចំណុច​រ៉ា​ចាស់ ស្ថិត​ក្នុងភូមិ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
            
​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង កាល​ថ្ងៃទី​១៨ ខែធ្នូ ថា យោងតាម​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ អាយុ ២១​ឆ្នាំ រស់នៅ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ចាត់​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់​។
            
​ចំណែក​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថា ជនសង្ស័យ​ទាំង ៣​នាក់​នោះ មាន​១/​ឈ្មោះ សោ ពេទ្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់ ក្រុង​ប៉ោយប៉ែត ២/​ឈ្មោះ រ៉ា ថុល ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ៣/​ឈ្មោះ តឹក ចឺម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បានបញ្ជាក់​ទៀតថា នៅ​ម៉ោង​កើតហេតុ ជនរងគ្រោះ បាន​ចេញពី​ធ្វើការ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ឈ្មោះ រ៉ា ថុល និង​ឈ្មោះ តឹក ចឺម បាន​យក​កូនកាំបិត​មក​ភ្ជង់​ស្ត្រី​ជា​ជនរងគ្រោះ ហើយ​បាន​នាំចូល​ទៅក្នុង​អាគារ​រ៉ា​ចាស់ រួច​គំរាម​នាង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន បន្ទាប់មក​ទើប​យុវជន​ទាំងនោះ បាន​ស្ទាបអង្អែល​រាងកាយ​ខ្លួនប្រាណ​នាង ហើយ​ថើប​ច្របាច់​សព្វ​សាច់​លើ​រូបរាងកាយ​របស់​ស្ត្រី​រងគ្រោះ​។ មួយសន្ទុះ​ក្រោយមក ទើប​ជនសង្ស័យ ឈ្មោះ សោ ពេទ្យ ដែលជា​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត មកដល់​បាន​ដឹក​ជនរងគ្រោះ ទៅ​រោង​យាម​មួយកន្លែង នៅមុខ​វត្ត​បា​លិ​លេ​យ្យ ដោយ​ទៅជា​មួយ​ឈ្មោះ រ៉ា ថុល បន្ទាប់មក ឈ្មោះ សោ ពេទ្យ បាន​បាប់​បង្ខំ​ជនរងគ្រោះ រំលោភ​បានសម្រេច​ម្តងម្នាក់ៗ​។ ក្រោយមក ជនសង្ស័យ​ទាំង ៣​នាក់​នោះ បាន​គេចខ្លួនបាត់​។​
      
​លោក ឱ បូ​រិន្ទ បាន​បន្តថា លុះ​នៅ​ថ្ងៃទី​១៨ ខែធ្នូ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​យុវជន​ទាំងបី​នាក់ យកមក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។ នៅមុខ​កងរាជអាវុធហត្ថ ជនសង្ស័យ​ទាំង ៣​នាក់​នោះ បាន​ឆ្លើយ​សារភាព ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕​

ប៉េអឹម ចាប់​យុវជន ៣​នាក់ ដែល​ព្រួត​គ្នា ចាប់រំលោភ​ស្ត្រី​ម្នាក់ បានសំរេច

ប៉េអឹម ចាប់​យុវជន ៣​នាក់ ដែល​ព្រួត​គ្នា ចាប់រំលោភ​ស្ត្រី​ម្នាក់ បានសំរេច