រសៀលនេះ ​ទាហានស័ក្តិ៤កន្លះ​អារឈើត្រូវ​ឈើសង្កត់​ស្លាប់​នៅស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖​​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា ​ទាហានមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់​មានឋានន្តរស័ក្តិវរៈសេនីយ៍ទោ​ (ស័ក្តិ​៤​កន្លះ)​ នៃកងយោធពលខេមរភូមិន្ទ​នៅអង្គភាពនៅស្រែណូយ ​ខេត្តសៀមរាប​ បានលបចូលលួចអារឈើ ​ត្រូវឈើសង្កត់​ស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ។

ឧបទ្ទវហេតុនេះ​ បានកើតឡើង​នៅម៉ោងជាង១រសៀលថ្ងៃទី១៨​ ធ្នូ ២០១៥ ​នៅចំណុចបាតអាង​ ស្ថិតក្នុងភូមិ​-ឃុំស្រែ.គរ ​ស្រុកសេសាន ។

សេចក្តីរាយការណ៍​បានបន្តថា ​ការស្លាប់របស់ទាហាន​ខាងលើនេះ ​សមត្ថកិច្ចហាក់​មានការលាក់លៀម ​មិនផ្តល់ព័ត៌មាន​ដល់អ្នកកាសែត ។ ​

​ព័ត៌មាន​លម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕