ជប៉ុន​ព្បួរ.កអ្នក​ទោស​សម្លាប់​មនុស្ស​២នាក់​

អ្នក​ទោស​ប្រហារ​ជីវិត​២នាក់ត្រូវ​ព្យួរ.ក​ កាល​ពី​ព្រឹក​ថ្ងៃ​តិ​១៨ ធ្នូ នៅ​ជប៉ុន​ ។

ការ​ព្យួរ​.ក​អ្នក​ទោស​សម្លាប់​មនុស្ស​ទាំង​២​នាក់​នេះ​ធ្វើ​នា​ព្រឹក​ព្រលឹម​ដោយ​ពុំ​មាន​ប្រកាស​ឱ្យ​ដឹង​ជាមុន​ឡើយ​តាមការ​យល់​ស្រប​របស់​រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​ លោក​មីត​ស៊ូ ហ៊ីដ អ៊ី​វ៉ា​គី​។

ជន​ឈ្មោះ​ស៊ូមី តូស៊ី ធី​ស៊ូដា អាយុ​៦៣​ឆ្នាំ ត្រូវ​ប្រហារ​ជិវិត​ពី​បទ​សម្លាប់​ម​នុស្ស​៣​នាក់​នៅ​កាវ៉ា​សាគី កាល​ពី​ខែ​ឧសភា ២០០៩ ចំណែក​បុរស​ឈ្មោះ​កាហ្សុយ​យូ​គី​វ៉ា​កា បាយ៉ា​ស៊ី អាយុ​៣៨​ឆ្នាំ ជា​អ្នក​សម្លាប់​មនុស្ស​២​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​អាយុ​៥២​ឆ្នាំ​នៅ​ក្រុង​អ៊ី​វ៉ាត​។

ការ​ព្យួរ.ក​បុរស​ទាំង​២នាក់​នេះ​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ទោស​ត្រូ​វ​ប្រហារ​ជីវិត​ឡើង​ដល់​១៤​នាក់​ចាប់​តាំង​ពី​ការ​វិល​មក​កាន់​អំណាច​វិញ​របស់​លោក​រដ្ឋ​មន្ត្រី​ស្តាំ​និយម​ លោក​ស៊ីន​ហ្សូ​អាបេ ពី​ដំណាច់​ឆ្នាំ​២០១២ មក​៕