ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ២០កញ្ចប់

កំពត៖ ជនសង្ស័យ ជាមុខសញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងជំនាញ ព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តចុះធ្វើការបង្ក្រាបបាន នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ ចំណុចផ្ទះស្នាក់នៅ បណ្តោះអាសន្នរបស់ជនសង្ស័យ ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

លោកវរៈសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិលដឹងថា ជនសង្ស័យ ឈ្មោះ ក្តៀង សារុំ ហៅត្រេន ភេទប្រុស អាយុ៣០ឆ្នាំ រស៉នៅភូមិព្រៃឃ្មុ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ វត្ថុតាងសមត្ថកិច្ច រឹបអូសបាន រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២០កញ្ចប់តូច ,ម៉ូតូ០១គ្រឿងនិងទូរស័ព្ទដៃ ចំនួន០១។

លោកឧត្តមសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា លោកបានបញ្ជាកម្លាំងនគរបាល របស់លោក ដែលដឹកនាំដោយលោកស្នងការរង អ៊ិន ជីវ៉ា ចុះបង្ក្រាបនូវមុខសញ្ញាខាងលើ បានដោយជោគជ័យ ហើយពេលនេះ កម្លាំងកំពុងនាំខ្លួនជនសង្ស័យខាងលើ បន្តឆែកឆេរុករកនូវ វត្ថុតាងថែមទៀត នៅឯផ្ទះស្នាក់នៅ បណ្តោះអាសន្ន សម្រាប់ធ្វើសកម្មភាពលក់ និងចែកចាយថ្នាំញៀន ក្នុងភូមិថ្កូវខាងលើ៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ២០កញ្ចប់

ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ២០កញ្ចប់