ក្រុមការងារ ក្រសួងធនធានទឹក ចុះពិនិត្យ ស្ថានភាពទឹក និងការងារ បង្កបង្កើនផល នៅបាត់ដំបង និង បន្ទាយមានជ័យ

ភ្នំពេញ ៖ លោក ស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅក្នុងខេត្ត ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធសឹងតែជាខេត្ត ដែលប្រកបដោយសក្តានុពល ខាងការផលិតស្រូវរបស់កម្ពុជា នាថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០១៥។

ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោកស្រីរដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា បើទោះជារបបទឹក ភ្លៀងឆ្នាំនេះ មានការថមថយជាងបណ្តាឆ្នាំងកន្លងមក ប៉ុន្តែតាមរយៈប្រព័ន្ធធារាសាស្ត្រសំខាន់ៗ របស់ យើង រួមមានទំនប់ទី៣ និងទី៥ ដំណាក់អំពិល ចរឹក ក្នុងខេត្តពោធិ៍សាត់, ប្រព័ន្ធកំពីងពួយ កង្ហត ក្នុង ខេត្តបាត់ដំបង, ប្រព័ន្ធអាងត្រពាំងថ្ម ប្រព័ន្ធពោធិពីរដើម ប្រព័ន្ធទំនប់សំបួរ ក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាប្រព័ន្ធផ្សេងៗជាច្រើនទៀត បានធ្វើឱ្យសក្តានុពលទឹក សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល តាមបណ្តាខេត្តនៅតំបន់ភូមិភាគពាយ័ព្យនេះ មានបរិបូណ៍ សម្រាប់ប្រើប្រាស់ទាំងស្រូវវស្សា និង ស្រូវ ប្រាំង ។ លោកស្រីបន្តថា បច្ចុប្បន្នទន្ទឹមនឹងការប្រមូលផលដំណាំស្រូវរដូវវស្សា ប្រជាកសិករនៅក្នុង ខេត្តទាំងបី កំពុងបន្តធ្វើការដាំដុះដំណាំស្រូវរដូវប្រាំងយ៉ាងមមាញឹកផងដែរ ហើយមកដល់ពេលនេះ បាន និងកំពុងធ្វើលើសផែនការកំណត់ថែមទៀត ។

លោកស្រី សេង វណ្ណសាយ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករនៅក្នុងខេត្ត ពោធិ៍សាត់ ដាំដុះដំណាំស្រូវរដូវប្រាំងបានចំនួន ១២.៣៩៨ ហិកតា ស្មើនឹងជាង ១៤៩ភាគរយ នៃផែនការ និងប្រមូលផលដំណាំស្រូវវស្សា បានចំនួន ៨៦.៩១៦ ហិកតា ស្មើនឹងប្រមាណ ៨០ ភាគរយ នៃផ្ទៃដីផលិតបាន ។ សម្រាប់ខេត្តបាត់ដំបង ដាំដុះដំណាំស្រូវប្រាំងបានចំនួន ១១.៥២០ ហិកតា ស្មើនឹងជាង ១០៩ភាគរយ នៃផែនការ និងប្រមូលផលដំណាំស្រូវវស្សាបានចំនួន ១២៥.១០០ ហិកតា ស្មើនឹង ៤៣ ភាគរយ នៃផ្ទៃដីផលិតបាន ។ ចំណែកខេត្តបន្ទាយមានជ័យ ដាំដុះស្រូវប្រាំងបាន ចំនួន ២១.២០០ ហិកតា ស្មើនឹងជាង ១៧៦ ភាគរយ នៃផែនការ និងប្រមូលផលស្រូវវស្សាបាន ចំនួន ១៤២.៦៩២ ហិកតា ស្មើនឹង ៥៨ ភាគរយ នៃផ្ទៃដីផលិតបាន ។

លោកស្រីរដ្ឋលេខាធិការ បានបន្តថា ជាមួយនឹងការផលិតស្រូវប្រាំង ដែលបាន និងកំពុងធ្វើលើស ផែនការកំណត់នេះ ក្រុមការងារក្រសួង ក៏ដូចជាមន្ទីីរធនធានទឹក និងឧតុនិយម នៃខេត្តទាំងបី កំពុង តាមដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ  និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការចុះអន្តរាគមន៍សង្គ្រោះ ក្នុងករណីជួបនូវកង្វះខាតទឹក ៕