​ឃាត់ខ្លួន​​ជន​​សង្ស័យ​២នាក់​​ ​ពី​បទ​​​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ​៖ ​យុវជន​​សង្ស័យ​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​ពី​បទ​បង្ក​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ​ទៃ ​​ដោយ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​កញ្ចក់​ទ្វា​រ​បង្អួច​រោងចក្រ​​​បណ្តាល​ឱ្យ​បែក​ ​កាលពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ២០១៥ ​​ក្រុង​បាវិត ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​​ឃាត់​ខ្លួន​​ទាំង​២នាក់​ខាង​លើ​នេះ ម្នាក់​ ឈ្មោះ ​​សុក ​គង់ ​​អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កៅ​វ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ ​មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង ​សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត ​បាន​​ធ្វើ​សកម្មភាព​​ដោយ​យក​ដុំ​​ថ្ម​គប់​បំផ្លិចបំផ្លាញ​កញ្ចក់​ទ្វា​របង្អួចរោងចក្រ​ម៉ូ​រ៉ូ​ហ្វូ​ជី​ ​និង​​​ម្នាក់​ទៀត ឈ្មោះ​ វ៉ា​ន​ វិចិត្រ ​​អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​ថ្នា​ញ​ សង្កាត់​បាទី​ ក្រុង​បា​វិត ​ជា​​កម្មករ​រោងចក្រ​ឡុ​ង​ប្រាយ ​ដោយ​យក​ដុំ​ថ្ម​គប់​បំផ្លិចបំផ្លាញកញ្ចក់​ទ្វា​របង្អួច​រោងចក្រ​ម៉ូ​រ៉ូ​ហ្វូ​ជី​ ។​

​ជន​សង្ស័យ​ទាំង​២នាក់ ត្រូវ​បាន​សមត្ថកិច្ច​​​ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​បា​វិត​ដើម្បី​សាកសួរ​ ​និង​​បាន​​បញ្ជូន​បន្ត​​​ទៅ​​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ ​ដើម្បី​​​ចាត់​ការ​​តាម​នីតិវិធី​​ ៕​