ក្រុមម្ចាស់ជើងឯក បន្តលត់ក្រុមខេត្តកំពង់ធំ ១៩-០

ក្រុម​បាល់​ទាត់​នារី​របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​បាត់​ដំបង ដែល​គេ​ស្គាល់​ថា ជា​ក្រុម​ម្ចាស់​ជើង​ឯក​អង្គការកម្ម​វិធី​សលត៍​នោះ បាន​បន្ត​លត់​ក្រុម​ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ធំ ១៩-០ ក្នុង​ការ​ប្រកួតតាម​ពូល​លើក​ទី​២ ​ជម្រើស​ជើង​ឯក​បាល់​ទាត់នារី ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ខេត្ត​តាកែវ ​កាល​​ពី​​ថ្ងៃ​ពុធ​ម្សិល​មិញ។
khsoccer-005
ក្នុង​នាមជា​ក្រុម​ឈរ​នៅ​ពូល​A ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង បាន​យក​ឈ្នះ​ក្រុម​ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយ​រៀង ៣-០ ម្តង​ហើយ មុន​ពេល​ពួក​គេ​បាន​បន្ត​លត់​ក្រុម​ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ធំ ១៩-០ កាល​ពី​ម្សិល​មិញ​នេះ។ រីឯ​​ក្រុម​ឈរ​នៅ​ពូលជាមួយ​គ្នា មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយ​រៀង បាន​យក​​បំបាក់​​ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​​ខេត្ត​ត្បូងឃ្មុំ​ ១៣-០ ដើម្បី​​ឈ្នះ​បាន​៣ពិន្ទុ​ជា​លើក​ដំបូង។
khsoccer-003
ចំណែក​ ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង បាន​បន្ត​លត់​ក្រុម​សមាគម​កីឡា​បាល់​ទាត់​សៀម​រាប​អង្គរ ៥-១ ដើម្បី​មាន​៦​ពិន្ទុ​ ឯ​ក្រុម​ ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​​ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ចាញ់​ក្រុម​ សមាគម​កីឡា​បាល់​ទាត់​សៀម​រាប​អង្គរ ៦-០ ក្នុង​ថ្ងៃ​បើក​ឆាក​នៅ បន្ត​យក​ឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ៣-០។
khsoccer-002
ចំពោះ​ការ​ប្រកួត​ជម្រុះ​លើក​ទី​៣​ចុង​ក្រោយ​ប្រចាំ​ពូល​ទាំង​២ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃសៅរ៍​ស្អែក​នេះ ក្រុម​​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាត់​ដំបង ត្រូវ​ជួប​ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តត្បូង​ឃ្មុំ នា​ព្រឹក​ម៉ោង ៨:៣០ ខណៈ​ក្រុម​កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ ត្រូវ​ប៉ះ​ក្រុម​​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ខេត្ត​ស្វាយ​រៀង ម៉ោង ៨:៣០ ដូច​គ្នា។
khsoccer-001
ចំណែក​ពូល​B ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល ត្រូវ​ប្រកួត​ជាមួយ​ក្រុម​សមាគម​កីឡា​បាល់​ទាត់​សៀម​រាប​អង្គរ រសៀល​ម៉ោង ១៥:០០ ហើយ​ក្រុម​ ក្រុមមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​​ប្រឈម​ជាមួយ​​​ក្រុមខ្លាំង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់​ឆ្នាំង ម៉ោង ១៥:០០ ដូច​គ្នា៕

 

Group A
 

No.

Team MP W D L GF GA GD PTS
1 មន្ទីរ អ​.យ.ក ខេត្តបាត់ដំបង 2 2 0 0 22 0 22 6
2 មន្ទីរ អ​.យ.ក ខេត្តស្វាយរៀង 2 1 0 1 13 3 10 3
3 កងរាជអាវុធហត្ថខេត្តកំពង់ធំ 2 1 0 1 1 19 -18 3
4 មន្ទីរ អ​.យ.ក ខេត្តត្បូងឃ្មុំ 2 0 0 2 0 14 -14 0

 

 

Group B
No. Team MP W D L GF GA GD PTS
1 មន្ទីរ អ​.យ.ក ខេត្តកំពង់ឆ្នាំង 2 2 0 0 20 1 19 6
2 សមាគមកីឡាបាល់ទាត់សៀមរាបអង្គរ 2 1 0 1 7 5 2 3
3 មន្ទីរ អ​.យ.ក ខេត្តឧត្តរមានជ័យ 2 1 0 1 3 6 -3 3
4 សមាគមកីឡាបាល់ទាត់ខេត្តកណ្តាល 2 0 0 2 0 18 -18 0