រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ជួប​ជា​មួយ​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស​ក្រោយ​ផ្ទុះ​ករណី​ឆក់​ប្លន់

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ទី​១៨​ធ្នូ​នេះ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយជាមួយ​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស ក្រោយ​កើត​មាន​ហេតុការណ៍ លួច ឆក់ ប្លន់ ផ្ទួនៗ​គ្នា។ និង​បន្ទាប់​ពី​ការ​អំពាវ​នាវ​របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត។ ហើយ​បើ​តាម​គម្រោង​នឹង​មានជំនួប​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២២​ធ្នូ​រវាង​ក្រសួង​យុត្តិធម៌​និង​អគ្គស្នងការ​នគរបាល​ជាតិ ​ស្ដីពីការបង្ការ​និង​បង្ក្រាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។