ចិន​បើកធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​ជាប់​ជម្លោះ

កងទ័ព​ចិនបាន​​បើក​ធ្វើ​សមយុទ្ធ​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅក្នុង​សប្តាហ៍​នេះ។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​នៃ​កាសែត​ផ្លូវការ​របស់​កងទ័ព​ចិន នៅថ្ងៃ​សុក្រ​នេះ។ សមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង ជាពិសេស ចាប់តាំង​ពី​មាន​វត្តមាន​នាវាចម្បាំង​អាមេរិក ព្រមទាំង​យន្តហោះ​អូស្រ្តាលី នៅ​ក្នុង​ដែន​ទឹក ដែល​ចិន​អះអាង​ថា​ ស្ថិត​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន។