មុននេះបន្តិច ​កីឡាការិនី កែ ឡេង ​អស់ឱកាសយក​មេដាយមាស​ក្រោយចាញ់វៀតណាម

រាជធានីភ្នំពេញ ៖​ កីឡាការិនីប៉េតង់​ (ប៊ូល)​ម្ចាស់មេដាយមាសពិភពលោកពីរសម័យ ​លោកស្រី កែ ឡេង ​បានអស់ឱកាសឡើង​វគ្គផ្តាច់ព្រ័ត្រដណ្តើម​មេដាយ​មាសពានរង្វាន់​ទ្វីបអាស៊ីហើយ ​បន្ទាប់ពីវាយចាញ់កីឡាការិនីវៀតណាម ​ក្នុងវិញ្ញាសាវាយយកពិន្ទុ ​ក្នុងលទ្ឋផលបច្ចេកទេស៣៦ទល់​នឹង៣៨ពិន្ទុ ​ដែលទើបបញ្ចប់​ទៅនៅប៉ុន្មាននាទីមុននេះ នៅពហុកីឡដ្ឋាន​ជាតិអូឡំាពិក​ ក្នុងរាជធានីភ្នំពេញ ។

ដូច្នេះកីឡាការិនី កែ ​ឡេង​ បានត្រឹមមេដាយ​សំរិទ្ឋជាមួយកីឡាការិនីឡាវ​ ចំណែកកីឡាការិនីវៀតណាម​ ត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡាការិនីថៃ ៕