ប្រធានក្រុម១៥៧ និងសមាជិក ចុះជួយបូមទឹក សង្គ្រោះស្រូវ ប្រជាពលរដ្ឋ នៅព្រែកប្រសព្វ រួមនិងផ្តល់ អំណោយមនុស្សធម៌ ដល់ពលរដ្ឋ

ក្រចេះ៖ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក រួមនិងលោក មិត្ត ឆៃយុត្តិ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំសមាជិក សមាជិកា របស់ខ្លួនចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋ នៅភូមិព្រែកស្វាយ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីរួមគ្នាជួយបូបទឹកសង្គ្រោះស្រូវស្រែវប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក ជាមួយគ្នានោះ ក្រុមការងារបានទទួលទានអាហារជុំគ្នាជាមួយប្រជាពលរដ្ឋដោយភាពកក់ក្តៅផងដែរ។

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តក្រចេះ លោក មិត្ត ឆៃយុត្តិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ធ្នូ នេះ លោក ម៉ឹង ពន្លក ប្រធានក្រុម១៥៧ បានមកកាន់ខេត្តក្រចះ ដើម្បីបន្តសកម្មភាព មនុស្សធម៌របស់លោក ក្រោយពីបានទំនេរខ្លះពីការងារដ៏មមាញឹក។ លោកថា លោក ម៉ឹង ពន្លក និងសមាជិក សមាជិកា ក្រុម១៥៧ ខេត្តក្រចេះ បានធ្វើដំណើរទៅកាន់ ភូមិព្រែកស្វាយ ឃុំតាម៉ៅ ដើមម្បីនាំយកអំណោយមនុស្សធម៌ មួយចំនួនជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៧ គ្រួសារ ក្នុងនោះមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូ, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១កញ្ចប់, ប៊ីចេង ១កញ្ចប់, ស្ករស ១កញ្ចប់, ក្រម៉ា ១ និង ថវិកាក្នុង ១០ម៉ឺន រៀល។

លោក មិត្ត ឆៃយុត្តិ បានបន្តទៀតថា បន្ទាប់ពីចុះចែកអំណោយ ប្រជាពលរដ្ឋចំនួន ៧គ្រួសារ រួចមក លោកម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ និងសមាជិក សមាជិកា ក្រុម១៥៧ សាខាខេត្តក្រចេះ របស់លោក បានបន្តដំណើរ ចុះជួយបូមទឹកជួយសង្គ្រោះ និងរំដោះស្រូវប្រជាពលរដ្ឋដែលទទួលរងនៅការខ្វះខាតទឹក ស្ថិតនៅក្នុងភូមិ ព្រៃស្វាយ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ ដោយក្នុងនោះ បានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន១០កាន ស្មើនឹង ៣០០លីត្រផងដែរ៕