មន្រ្តីជំនាញ ចុះត្រួតពិនិត្យ គុណភាព និងបរិមាណ ប្រេងឥន្ធនៈដាក់លក់ ក្នុងខេត្តរតនគិរី

ភ្នំពេញ ៖ មន្រ្តីជំនាញ របស់អគ្គនាយកដ្ឋាន កាំកុងត្រួល នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោក ស៊ិន ស៊ីដេត កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ បានសហការជាមួយ សាខាកាំកុងត្រួល ប្រចាំខេត្តរតនគិរី បានចុះទៅត្រួត ពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលដាក់ផ្គត់ផ្គង់ ជូនអ្នកប្រើប្រាស់នៅក្នុងខេត្តនេះ ។

លោក ស៊ិន ស៊ីដេត បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យកម្រិតសន្ទស្សន៍ អុកតាន (Octane)  បរិមាណ និងសន្ទស្សន៍ មួយចំនួននៃប្រេងសាំងគ្រប់ប្រភេទ ដែលផ្គត់ផ្គង់ជូនអ្នកប្រើប្រាស់ កំពុងចរាចរ ចែកចាយតាម បណ្ដាស្ថានីយដេប៉ូចែកចាយមួយចំនួនក្នុងខេត្តរតនគិរី ដើម្បីវាយតម្លៃភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម រួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន និងការពារការបំពុល បរិស្ថានដែល បណ្ដាលមកពីចំហេះប្រេងឥន្ធនៈមិនត្រឹមត្រូវតាមស្ដង់ដារ។

  ប្រភពដដែលបានបន្ថែមថា “មន្រ្តីកាំកុងត្រួលបានធ្វើការពន្យល់ លើមាត្រាមួយចំនួនស្ដីពីច្បាប់គ្រប់ គ្រងគុណ ភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ព្រមទាំងលិខិតរបស់ក្រសួងពាណិជ្ជកម្មដែលស្នើឲ្យប្រធានក្រុមហ៊ុន និងម្ចាស់ស្ថានីយដេប៉ូចែកចាយប្រេងឥន្ធនៈព្រមទាំងអ្នកលក់រាយតាមដងផ្លូវ ទាំងឡាយណាដែលដាក់លក់ ប្រេង ឥន្ធនៈត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការផ្គត់ផ្គង់ចែកចាយប្រេងឥន្ធនៈប្រកបដោយគុណភាព និងធានាបរិមាណផ្គត់ផ្គង់ត្រឹមត្រូវជូនអ្នកប្រើប្រាស់”។

  គួរបញ្ជាក់ថា មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានកាំកុងត្រួល បានប្រើប្រាស់នូវឧបករណ៍វិភាគ ឧបករណ៍រង្វាស់ រង្វាល់ដែលមានសុពលភាព និងការក្រឹតខ្នាតទទួលស្គាល់ផ្លូវការ ពីអង្គភាពមាត្រាសាស្រ្ត នៃស្ថាប័នមាន សមត្ថកិច្ច ដើម្បីជាជំនួយបច្ចេកទេសក្នុងការវាយតម្លៃលើភាពអនុលោម និងលក្ខខណ្ឌតម្រូវតាមស្ដង់ដារ កំណត់៕

មន្រ្តីជំនាញ ចុះត្រួតពិនិត្យ គុណភាព និងបរិមាណ ប្រេងឥន្ធនៈដាក់លក់ ក្នុងខេត្តរតនគិរី

មន្រ្តីជំនាញ ចុះត្រួតពិនិត្យ គុណភាព និងបរិមាណ ប្រេងឥន្ធនៈដាក់លក់ ក្នុងខេត្តរតនគិរី

មន្រ្តីជំនាញ ចុះត្រួតពិនិត្យ គុណភាព និងបរិមាណ ប្រេងឥន្ធនៈដាក់លក់ ក្នុងខេត្តរតនគិរី