អាជ្ញាធរ ខេត្តកំពង់ឆ្នាំង រៀបចំកែ សោភណ្ឌភាព រៀបចំបុណ្យ ជ័យជំនះ៧មករា ខាងមុខ

កំពង់ឆ្នាំងៈ មន្ទីរសាធរាណៈការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចាប់ពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានរៀបចំ កែសម្រួល សោភណ្ឌភាពនៅតាម ទីសាធារណៈ ក្នុងនោះបានសម្អាត និងកៀរដីចិញ្ចើមផ្លូវ នៅតាមដងផ្លូវនានា មួយ ចំនួនក្នុងក្រុងកំពង់ឆ្នាំង ។

មន្ត្រីជំនាញមន្ទីរ សាធរាណៈការ និងដឹកជញ្ជួន ដែលដឹកនាំដោយលោក កែវ ពៅ ជាប្រធានមន្ទីរ បានអោយដឹងថា កម្លាំង មន្ទីរសាធារណៈការបានចុះសម្អាតសោភណ្ឌភាពតាមដងផ្លូវ ជាប្រចាំ ដោយមានការ ចង្អុលបង្ហាញ និង បញ្ជាផ្ទាល់ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដើម្បីរៀបចំកែលំអ សោភណ្ឌភាព ដែលនៅសេសសល់ តាមទីសាធរណៈ និងតាមដងផ្លូវនានាមួយចំនួន ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមលក្ខណៈរៀបចំបុណ្យ ជ័យជំនះ៧មករា នាពេលខាងមុខនេះ៕

អាជ្ញាធរ ខេត្តកំពង់ឆ្នាំង រៀបចំកែ សោភណ្ឌភាព រៀបចំបុណ្យ ជ័យជំនះ៧មករា ខាងមុខ

អាជ្ញាធរ ខេត្តកំពង់ឆ្នាំង រៀបចំកែ សោភណ្ឌភាព រៀបចំបុណ្យ ជ័យជំនះ៧មករា ខាងមុខ