អភិបាលខណ្ឌ ដូនពេញ ប្រកាស ផ្តល់រង្វាន់១.០០០ដុល្លារ

ភ្នំពេញ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅថ្ងៃ សុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាស ផ្តល់ប្រាក់១០០០ដុល្លាជូនភា្លមៗ ដល់ប្រជាពលរដ្ឋទាំងឡាយ ចាប់ឃាត់បានឡានបូមលូ ដែលបង្ហូរ កាកសំណល់ដាក់ក្នុងលូ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា លោក អភិបាលខណ្ឌ បានប្រកាសនៅក្នុងអង្គប្រជុំមួយសាលា ខណ្ឌដូនពេញថា “លោក នឹងផ្តល់រង្វាន់ចំនួន ១០០០ដុល្លារ(មួយពាន់ដុល្លារ) សហរដ្ឋអាមេរិក ចំពោះបងប្អូនណាដែលចាប់ឃាត់បានឡានបូមលូ ដែលបង្ហូរកាកសំណល់ដាក់ ក្នុងលូ (បង្ហូរកាក សំណល់ចូលលូ)”។

ប្រតិកម្មរបស់លោកអភិបាលខណ្ឌ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានឡានប្រភេទ នេះ បង្កភាពអនាធិបតេយ្យ និងការកកស្ទះលូ ជាពិសេសនៅក្នុងទឹកដីខណ្ឌរបស់លោកតែម្តង នារដូវ វស្សា៕

អភិបាលខណ្ឌ ដូនពេញ ប្រកាស ផ្តល់រង្វាន់១.០០០ដុល្លារ

អភិបាលខណ្ឌ ដូនពេញ ប្រកាស ផ្តល់រង្វាន់១.០០០ដុល្លារ